ពីនេះ ពីនោះ
«​សម្ពោធ​» ត្រូវ​អាន​ថា សំ​-​ពោត តែ​«​សម្ភោជ​» ឬ​«​សម្ភោទ្យ​» ត្រូវ​អាន​ថា សំ​-​ភោ​ច
05, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពាក្យ​«​សម្ពោធ​»,«​សម្ភោជ​» ឬ​«​សម្ភោទ្យ​» ជា​ពាក្យ​ត្រឹមត្រូវ​ទាំងអស់ គ្រាន់តែ​ពាក្យ​ទាំងអស់នេះ មាន​សូរ​សម្រាប់​ហៅ​ខុសគ្នា​។ បើ​គេ​ប្រើ​ជា​ពាក្យ «​សម្ពោធ​»​ត្រូវ​អាន​ថា សំ​-​ពោត តែបើ​ប្រើ​ជា «​សម្ភោជ​» ឬ​«​សម្ភោទ្យ​» ត្រូវ​អាន​ថា សំ​-​ភោ​ច​។



​ផ្អែក​តាម​ការបកស្រាយ​ពីស​ម្តេច ជួន ណាត ពាក្យ «​សម្ពោធ​» ត្រូវបាន​ពលរដ្ឋ​ប្រើ​ជា​ញឹកញាប់ ជាជាង​ពាក្យ​«​សម្ភោជ​» ឬ​«​សម្ភោទ្យ​»​។  បើ​គេ​ប្រើពាក្យ​«​សម្ពោធ​» ចាំបាច់​ត្រូវតែ​អាន​ថា សំ​-​ពោត​។ កន្លងមក​ពលរដ្ឋ​ជា​ច្រើនតែ​ច្រឡំ​ប្រើពាក្យ ពាក្យ​«​សម្ពោធ​»​ដោយ​អាន​ថា​សំ​-​ភោ​ច ទៅវិញ​។ ប៉ុន្តែ​បើ​អាន​ថា សំ​-​ភោ​ច គួរ​ណាស់​ប្រើពាក្យ «​សម្ភោជ​» ឬ​«​សម្ភោទ្យ​» វិញ​ទើប​ត្រឹមត្រូវ​ជាង​។ 
​កន្លងមក​សង្កេតឃើញ​ថា មហាជន​ជាច្រើន​អាន​ពាក្យ​ខុសពី​ការសរសេរ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា ខ្នុរ ជំនួស​ឲ្យ​ខ្នោ​រ​, ផ្លែ​ចម្ប៉ាដាក់ ជំនួស​ឲ្យ​ផ្លែ​ចំប៉ា​ដក់ ជាដើម​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com