កីឡាអន្តរជាតិ
អន្តរជាតិ
១​គ្រាប់​របស់ Origi ជួយ Liverpool ឈ្នះ​ Newcastle ៣-២ ឡើងឈរ​កំពូល​តារាង​វិញ​
05, May 2019 , 9:03 am        
រូបភាព
​គ្រាប់​បាល់​ចុង​ម៉ោង​របស់​ខ្សែប្រយុទ្ធ Divock Origi បាន​សង្គ្រោះ Liverpool ដើម្បី​ឈានទៅ​កាន់​កំពូល​តារាង Premier League វិញ តាមរយៈ​ជ័យជម្នះ​ដោយ​លទ្ធផល ៣-២ លើ​ក្រុម Newcastle United នៅ​រាត្រី​ថ្ងៃទី​៤ ខែមេសា​។​



​ក្នុងការប្រកួតសប្តាហ៍ទី ៣៧ នៅកីឡដ្ឋាន St James' Park ខ្សែការពារ Virgil Van Dijk បានតែ​តបាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​ហង្ស​ក្រហម​នាំមុខ Newcastle ១​គ្រាប់​មុន​នៅ​នាទី ១៣ មុនពេល ខ្សែប្រយុទ្ធ Christian Atsu ស៊ុត​តាម​ស្មើ​វិញ​នៅ​៧​នាទី​បន្ទាប់​។ ៨​នាទី​ក្រោយមកទៀត Mohamed Salah បានសម្រេច​គ្រាប់​ទី​២​ឲ្យ Liverpool នាំមុខ​សារិកា​ព្រៃ ២-១ ដែល​លទ្ធផល​នេះ​បន្ត​រហូត​ចប់​តង់​ទី​១​។​
  
 
​ចូលដល់​វគ្គ​ទី​២ នាទី​៥៤ ខ្សែប្រយុទ្ធ Salomon Rondon បាន​បំប៉ោង​សំណេ​ញ​ទី Liverpool ដែលជា​គ្រាប់​បាល់​តាម​ស្មើ​របស់ Newcastle ផងដែរ​។ 
 
យ៉ាងណា Origi ដែល​ប្តូរ​ចូល​ជំនួស Salah នៅ​នាទី​៧៣​ទៅហើយនោះ បាន​ក្លាយជា​វីរបុរស​បន្ទាប់ពី​រូបគេ​តែ​ត​បញ្ចូល​ទី​ឲ្យ​ក្រុម​លោក Jurken Klopp នៅ​នាទី​៨៣ ដើម្បី​ឈ្នះ Newcastle ៣-២​។​
 
​ជ័យ​ជ្នះ​នេះ បាន​នាំ Liverpool ឡើងទៅ​កំពូល​តារាង​លី​គ​កំពូល​អង់គ្លេស​ប៉ុណ្ណោះ​អាសន្ន​វិញ​ដោយ​នាំមុខ​គូប្រជែង Manchester City ចំនួន​២​ពិន្ទុ ប៉ុន្តែ Man City នៅសល់​១​ប្រកួត​ក្នុង​ដៃ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com