ជាតិ
សង្គមជាតិ
ក្រសួង​ព័ត៌មាន ហាម​មិន​ឲ្យ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ក្នុង​ថ្ងៃ​វិសាខបូជា និង​មាឃបូជា
05, May 2019 , 9:56 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន បញ្ជា​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ផ្អាក​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ក្នុង​ថ្ងៃ​វិសាខបូជា និង​មាឃបូជា ដើម្បី​បញ្ចៀស​ផលប៉ះពាល់​វិស័យ​ព្រះពុទ្ធសាសនា​។ នេះ​បើតាម​លិខិត​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃទី​៣០ មេសា​។​

 
​រៀងរាល់ឆ្នាំ​កម្ពុជា​តែ​ប្រារព្ធ​ពី​ធី​វិសាខបូជា និង​មាឃបូជា ហើយ​រដ្ឋាភិបាល​កំណត់​ជា​បុណ្យជាតិ ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​៣ ដែល​ទាក់ទង​នឹង​ព្រះសម្មាសម្ពុទ្ធ ប្រសូត ត្រាស់ដឹង និង​ការចូល​និ​ព្ធា​ន ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ​។ ពិធីបុណ្យ​មាឃបូជា ប្រារព្ធ​ឡើង​ក្នុងនៃ​រំលឹក​ដល់​ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ក្នុងប្រទេស​ឥណ្ឌា​៥៨៨​ឆ្នាំ មុន​គ្រិស្ដសករាជ ថ្ងៃទី​១៥​កើត ខែមាឃ ក្រោយពី​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន​៩​ខែ​។ 
 
​ក្រសួង​ព័ត៌មាន បាន​អំពាវនាវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ផ្អាក​ការផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង នៅ​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​និង​មាឃបូជា​រៀងរាល់ឆ្នាំ​។ គោលបំណង​របស់​ក្រសួង ដែល​ហាម​ការផ្សាយ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ពិសាខ និង​មាឃបូជា​នេះ គឺ​ដើម្បី​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ៕

Tag:
 ក្រសួង​ព័ត៌មាន​
  គ្រឿង​ស្រវឹង​
  មាឃបូជា​
© រក្សាសិទ្ធិដោយ thmeythmey.com