អត្ថបទពាណិជ្ជកម្ម
អ្នកឈ្នះ​រង្វាន់​ម៉ូតូ​ទាំង ៥០​នាក់ ពី​ភេសជ្ជៈ វើក អាយ​ស៍ ជូ​ប និង ទឹកបរិសុទ្ធ​កម្ពុជា បានទទួល​រង្វាន់​ហើយ​
05, May 2019 , 1:33 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ អ្នកឈ្នះ​រង្វាន់​ម៉ូតូ ZOOMER X ទាំង ៥0​នាក់ ពី​ការចាប់​ឆ្នោត​ផ្សងសំណាង​ជាមួយ​សំបក​កេស​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ទឹកក្រូច​អាយ​ស៍ ទឹក​ផ្លែឈើ​ជូ​ប និង​ទឹកបរិសុទ្ធ​កម្ពុជា បានទទួល​រង្វាន់​រប​ស់​ពួកគេ​ហើយ ដោយ​ថែមទាំង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​HD ទៀតផង នៅវេលា​ម៉ោង​ប្រមាណ ៦:៣0 ល្ងាច​មិញ​នេះ​។  
 
​រង្វាន់​ទាំងអស់​បាន​ទៅលើ​អតិថិជន​លក់​បន្ត​នៅ​រាជធានី ខេត្ត​ចំនួន​១១ ក្នុងនោះ​រួមមាន​រាជធានី​ភ្នំពេញ ៧​នាក់ ,​កំពង់ចាម ៥​នាក់ ,​កណ្តាល ៥​នាក់ ,​កំពង់ស្ពឺ ៥​នាក់ ,​បាត់ដំបង នាក់ ,​សៀមរាប និង​អ្នក​ផ្សេងទៀត​ពី​តាកែវ បន្ទាយមានជ័យ ព្រះវិហារ ស្វាយរៀង មេមត់ ក្រចេះ ព្រៃវែង និង​កំពត​។  
 


​ក្រៅពី​រង្វាន់​ខាងលើ​ដែល​ពួកគេ​ទទួលបាន​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏មាន​ការផ្តល់​កាដូ​ដែល​កាត់ថ្លៃ​មិនបាន​បន្ថែម​ដល់​ពួកគេ​ផងដែរ គឺ​ដំណើរ​ទស្សនៈកិច្ច​ក្រេប​យកចំណេះ​ដឹង​អំពី​គ្រឿងផ្សំ​របៀប​ផលិត និង ដំណាក់កាល​នៃ​ការផលិត​ទាំង​ស្រា​បៀរ​កម្ពុជា និង​ភេសជ្ជៈ​ខាងលើ នៅឯ​រោងចក្រ​ដ៏​ទំនើប​របស់​ក្រុមហ៊ុន​ផ្ទាល់ ដោយ​មានការ​បង្ហាញជូន​ពី​អ្នកជំនាញ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​ផ្ទាល់​តែម្តង​។  
 


​សូមបញ្ជាក់ថា លទ្ធផល​នៃ​ការចាប់​រង្វាន់​នេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មក​ម្លេះ ហើយក៏​មានការ​ផ្សាយ​នៅលើ​ពត៌មាន​អន​ឡាញ FreshNews, KBN, ដើមអម្ពិល កម្ពុ​ជាថ្មី និង ThmeyThmey ផងដែរ កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ។  
 


​កម្ម​វី​ធី​ប្រូ​ម៉ូ​សិន កាត់​សំបក​កេស ផ្សងសំណាង​ឈ្នះ​រង្វាន់​ម៉ូតូ ZOOMER X សរុប ៣០០​រង្វាន់ ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​ផ្តល់ជូន​ជា​រៀងរាល់ខែ ក្នុង​រយៈ ៦ ខែ​ពេញ រហូតដល់​ខែ កញ្ញា ឆ្នាំ ២០១៩ ដោយ​កម្មវិធី​នេះ លោកអ្នក​គ្រាន់តែ​ធ្វើការ​កាត់​សំបក​កេស ពី​ភេសជ្ជៈ​ខាងលើ រួច​បំពេញ​ឈ្មោះ លេខ​ទូរស័ព្ទ នៅលើ​សំបក​កេស យកទៅដាក់​ក្នុង​ធុង​ឆ្នោត​តាម​ហាង​លក់​ភេសជ្ជៈ​នានា​ទូរ​ទាំង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ផ្ទៀងផ្ទាត់​ឈ្នះ​រង្វាន់​ខាងលើ​ជា​រៀងរាល់ថ្ងៃ​សុក្រ ចុងខែ​នីមួយៗ ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី វើក ក្នុង​ទូរទស្សន៍​ហង្ស​មាស​HD៕

(អត្ថបទពាណិជ្ជកម្ម)













© រក្សាសិទ្ធិដោយ thmeythmey.com