អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តួអង្គ «Iron Man» ក្នុង​រឿង Avengers រក​ចំណូល​ជាង​៧៥​លាន​ដុល្លារ​សម្រាប់​រឿង​ថ្មី​
05, May 2019 , 8:30 pm        
រូបភាព
លោក រ៉ូបឺត ឌូយនី (Robert Downey Jr.) (ប្រភពរូប៖ AFP)
លោក រ៉ូបឺត ឌូយនី (Robert Downey Jr.) (ប្រភពរូប៖ AFP)
ដោយ:
លោក រ៉ូបឺត ដោ​ន​នី (Robert Downey Jr.) បាន​លេចមុខ​ក្នុង​ភាពយន្ត​ចក្រវាល Marvel កាលពី​ឆ្នាំ​២០០៨ ដោយ​សម្តែង​ជា​តួអង្គ  Iron Man ។ ភាពយន្ត​ដែល​ដកស្រង់​ចេញពី​សៀវភៅ​រូប​ត្លុក​នេះ ទទួលបាន​ការគាំទ្រ​ជាខ្លាំង​ជាមួយ​ចំណូល ៥៨៥​លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក​។ ជាមួយ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​នៃ​ខ្សែភាពយន្ត​របស់​ចក្រវាល Marvel ដែល​ផ្តើមចេញពី​តួអង្គ Iron man លោក រ៉ូបឺត ដោ​ន​នី ក្លាយជា​តារា​សម្តែង​ដែល​រកប្រាក់​ចំណូល​ច្រើនជាងគេបង្អស់ ក្នុង​ឧស្សាហកម្ម​ភាពយន្ត Hollywood ។​

 
​យោងតាម​ការចុះផ្សាយរ​ប​ស់ទស្ស​នាវ​ដ្តី The Hollywood Reporter តារា​សម្តែង​វ័យ​៥៤​ឆ្នាំ​រូបនេះ រកចំណូលបាន​ប្រមាណ ៧៥​លាន​ដុល្លារ​សម្រាប់​រឿង «Avengers: Infinity War» ដែល​បាន​ចាក់​បញ្ចាំង​កាលពី​ឆ្នាំ​២០១៨ ព្រោះ​លោក​បាន​បង្កើត​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​ដ៏​ពិ​សេសមួយ​ជាមួយ​ម្ចាស់​ផលិតកម្ម Marvel Studios លោក Kevin Feige ។​
 
​ឲ្យ​ពិត​ទៅ ផលិតកម្ម Marvel Studios ផ្តល់​លុយ​១០​លាន​ដុល្លារ​ប៉ុណ្ណោះ​ឲ្យ​ទៅ​លោក​សម្រាប់​ការថត​មួយ​រឿង ប៉ុន្តែ​ដោយសារ​កិច្ច​ព្រៀម​ព្រៀង​ពិសេស លោក រ៉ូបឺត ឌូ​យ​នី ទទួល​លុយ​បន្ថែម​ប្រមាណ ២,៥​ភាគរយ​ពី​ចំណូល​រឿង​នីមួយៗ បន្ទាប់ពី​ចាក់​បញ្ចាំង​រួច​។ នេះ​បើតាម​ប្រភព The Hollywood Reporter​។​
 
 
​កាលពី​ឆ្នាំ​២០១៨ រឿង «Avengers: Infinity War» រកចំណូលបាន​ជាង ២​ពាន់​លាន​ដុល្លារ​នៅ​ទូទាំង​សកលលោក ខណៈ​រឿង «Avengers: Endgame» ដែលជា​រឿង​ថ្មី​បំផុត​របស់​ចក្រវាល Marvel រកចំណូលបាន​១,២​ពាន់​លាន​ដុល្លារ នៅ​សប្តាហ៍​ដំបូង​នៃ​ការចាក់​បញ្ចាំង​។  ដូច្នេះ គេ​អាច​ទាញ​ការ​សន្និដ្ឋានបានថា លោក រ៉ូបឺត ដោ​ន​នី អា​ចរក​ប្រាក់កំរៃ​ច្រើនជាង​៧៥​លាន​ដុល្លារ លើសពី​រឿង​មុន​ទៅទៀត​។ 
 
​គួរ​បញ្ជាក់ដែរថា តារា​សម្តែង​ជនជាតិ​អាមេរិក​រូបនេះ ធ្លាប់​ទទួលបាន​កម្រៃ​មួយថ្ងៃ ៥​លាន​ដុល្លារ​សម្រាប់​រយៈពេល​៣​ថ្ងៃ ដោយ​ចូលរួម​សម្តែង​ក្នុង​រឿង Spider-Man: Homecoming កាលពី​ឆ្នាំ​២០១៧​។ ភាពយន្ត​នេះ រកចំណូលបាន​ជាង ៨៨០​លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក​។​
 
​ក្រៅពីនេះ លោក Chris Hemsworth ដែល​សម្តែង​ជា​តួអង្គ Thor និង​លោក Chris Evans ដែល​សម្តែង​ជា​តួអង្គ Captain America ត្រូវបាន​រាយការណ៍​ថា ទទួលបាន​កំរៃ​ពី​ការសម្តែង​រឿង «Avengers: Infinity War» និង «Endgame» ម្នាក់ៗ​ចន្លោះ​ពី ១៥ ទៅ ២០ លាន​ដុល្លារ ក្នុង​មួយ​រឿងៗ​៕

 

Tag:
 Avengers:Endgame
  Ironman
  RobertDowneyJr
© រក្សាសិទ្ធិដោយ thmeythmey.com