ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចន្លោះអាយុ០ឆ្នាំ ដល់៦ឆ្នាំ ជាវ័យសំខាន់បំផុតរបស់កុមារ ក្នុងការពង្រឹងនិងប្រើប្រាស់ខួរក្បាលទាំងសងខាង
× ភ្នំពេញ៖វ័យដ៏សំខាន់បំផុតក្នុងការពង្រឹង និងប្រើប្រាស់ខួរក្បាលទាំងសងខាងរបស់កុមារ ស្ថិតនៅចន្លោះអាយុ០ឆ្នាំ ដល់៦ឆ្នាំ។ ខួរក្បាលផ្នែកខាងស្ដាំ មានសមត្ថភាពដ៏អស្ចារ្យជាច្រើន ហើយស្ថិតក្នុងផ្ទៃម្ដាយ ខួរក្បាលរបស់ទារកផ្នែកខាងស្ដាំ ធ្វើការខ្លាំងបំផុត។ នៅអាយុ២ ទៅ៣ឆ្នាំ ជាពេលដែលខួរក្បាលទាំងពីរផ្នែក ផ្ទេរព័ត៌មានឱ្យគ្នាទៅវិញទៅមក ដូច្នេះក្នុងដំណាក់កាលនេះ បើក្មេងអាចផ្ទេរព័ត៌មានពីខួរក្បាលឆ្វេង ទៅស្ដាំ និងពីស្ដាំ ទៅឆ្វេងវិញបានល្អ នោះកូនលោកអ្នក នឹងមានភាពវ័យឆ្លាតខ្លាំង។ នេះជាការលើកឡើងរបស់អ្នកស្រី សរ ម៉ុន្ថា នាយិកាមណ្ឌលអប់រំកុមារតូច Shichida កម្ពុជា។
ដើម្បីយល់ជ្រាបកាន់តែច្បាស់ ពីសារៈសំខាន់នៃការអភិវឌ្ឍន៍ខួរក្បាលកុមារ ហើយតើមាតាបិតា អាចជួយជំរុញដល់ការអភិវឌ្ឍខួរក្បាលរបស់កូនដោយរបៀបណា សូមស្ដាប់បទសម្ភាសរវាងកញ្ញា ប៉ូ សាគុន និងអ្នកស្រី សរ ម៉ុន្ថា នាយិកាមណ្ឌលអប់រំកុមារតូច Shichidaកម្ពុជា ដូចតទៅ៖
Tag:
អប់រំ
សុខភាព
ខួរក្បាល
កុមារ
ទារក
ខួរក្បាល
សរ ម៉ុន្ថា
© រក្សាសិទ្ធិដោយ thmeythmey.com