ជាតិ
សង្គមជាតិ
ឧបករណ៍ហាត់ប្រាណ១០ប្រភេទត្រូវបានបំពាក់នៅសួនច្បារក្នុងក្រុងសៀមរាប
×
សៀមរាប៖ ឧបករណ៍ហាត់ប្រាណ ១០ប្រភេទ ត្រូវបានបំពាក់នៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ ទីដែលសម្បូរមនុស្សម្នាហាត់ប្រាណជារៀងរាល់ថ្ងៃ។ តាមទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប ដែលចេញផ្សាយនៅថ្ងៃទី៥ ឧសភា ការបំពាក់ឧបករណ៍ហាត់ប្រាណនៅលើសួនច្បារនេះ បំណងដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។
រដ្ឋបាលខេត្តសៀមរាប ប្រាប់ដល់សាធារណជនទាំងអស់ ឱ្យរីករាយនឹងឧបករណ៍ហាត់ប្រាណដែលឧបត្ថម្ភដោយក្រុមហ៊ុន Manulife ទាំងនេះដោយរីករាយ និងប្រើប្រាស់ជាប្រយោជន៍រួម ក៏ដូចជាជួយថែរក្សាឱ្យបានយូរអង្វែងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com