កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd អស់​ឱកាស​ដណ្តើម Top4 ក្រោយ​ស្មើ Huddersfield ១-១
05, May 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ស្មើ​ជាមួយ​ក្រុម​បាត​តារាង Huddersfield Town ១-១ ក្រុម​បិសាច​ក្រហម Manchester United បាន​អស់​ឱកាស​ដណ្តើម Top4 រដូវ​កាល​នេះហើយ​ទោះ​សល់​១​ប្រកួត ក៏ដូចជា​អស់​កៅអី​សម្រាប់​លេង​ពានរង្វាន់ UEFA Champions League រដូវ​កាល​ក្រោយ​។​



Man Utd រកបានតែ៦៦ពិន្ទុប៉ុណ្ណោះពីការប្រកួត៣៧លើកក្នុងលីគកំពូលអង់គ្លេសរដូវកាលនេះ ខណៈក្រុមលេខ៤ Tottenham Hotspur មាន៧០ពិន្ទុ។ ដូច្នេះការនាំមុខ៤ពិន្ទុហើយនៅសល់តែ១ប្រកួតទៀតនោះ មានន័យថាក្រុមលោក Ole Gunnar Solskjær នៅសល់តែកៅអីលេងនៅ UEFA Europa League រដូវកាលក្រោយប៉ុណ្ណោះ។

Chelsea ដែលទើបយកឈ្នះ Watford ក្នុងលទ្ធផល ៣-០ បានឡើងទៅកាន់ចំណាត់ថ្នាក់ទី៣បណ្តោះអាសន្នក្នុងតារាង Premier League វិញដោយរកបាន៧១ពិន្ទុ ពីការប្រកួត៣៧លើក។

ក្រុមដែលត្រូវប្រជែងតំណែង Top4 នៅសល់តែ៣ក្រុមប៉ុណ្ណោះ រួមមាន Chelsea, Spurs និង Arsenal ដែលមាន៦៦ពិន្ទុតែទើបប្រកួតបាន៣៦លើក៕
 

 

© រក្សាសិទ្ធិដោយ thmeythmey.com