កីឡាជាតិ
ជាតិ
គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​ចេញពី​ពេទ្យ​វិញ​ក្រោយ​បញ្ហា​សម្ពាធ​បេះដូង​មុន​ជំនួប​ជាមួយ​ណាហ្គា​
06, May 2019 , 12:22 am        
រូបភាព
ដោយ: ថ្មីៗ
«​ឥឡូវនេះ បងប្រុស​របស់ខ្ញុំ [​លោក Leonardo Vitorino] ទៅផ្ទះ​វិញ​ហើយ បន្ទាប់ពី​មាន​ស្ថានភាព​ដ៏​អាក្រក់​ដោយសារ​បញ្ហា​សម្ពាធ​បេះដូង នៅមុន​ជំនួប​ជាមួយ​ណាហ្គា​វើ​ល​»​។ នេះ​ជាការ​អះអាង​តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក Luis Fernando Vitorino គ្រូ​ចាំទី​របស់​ភ្នំពេញ​ក្រោ​ន និង​ជា​ប្អូនប្រុស​បង្កើត​របស់លោក Leonardo​។ លោក Luis Fernado បាន​អរគុណ​ចំពោះ​សារ​ជូនពរ និង​មន្ទីរពេទ្យ​ដែល​បាន​ព្យាបាល​បងប្រុស​របស់ខ្លួន​។​





ភ្នំពេញ​ក្រោ​ន នា​ការប្រកួត​សប្តាហ៍​ទី​៦ បាន​រង​បរាជ័យ ៣-០ ដោយសារ​ណាហ្គា​វើ​ល នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ លោក ស៊ុម វណ្ណា ដែលជា​គ្រូ​ជំនួយ រ៉ាប់​ដឹកនាំ​ក្រុម​ជំនួស​លោក Leonardo​។​

​បរាជ័យ​បាន​នាំ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​១០​ដោយ​មានតែ​៦​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​៦​លើក ខណៈ​ណាហ្គា​វើ​ល ដែល​បាន​បី​ពិន្ទុ​បន្ថែម ក្រោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​របស់ Amir Gurbani និង​១​គ្រាប់​របស់ Esoh Omogba ឡើងទៅ​ចំណាត់ថ្នាក់​លេខ​ពីរ​វិញ ដោយមាន​១៥​ពិន្ទុ​។​

​ព្រះខ័ន​រាជ​ស្វាយរៀង​រក្សា​ចំណាត់ថ្នាក់​លេខ​១​លើ​តារាង ប៉ុន្តែ​ពួកគេ​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​ក្រោយ​បញ្ចប់​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម​ឡើង​ជើង​អង្គ​រថា​យ​ហ្គឺ​រ​។ តាំង សុភ័ក្ត្រ រកបាន​គ្រាប់​បាល់​នាំមុខ​សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ នៅ​នាទី​៦៤ ហើយ Kobayashi Daisuke ជួយ​ម្ចាស់ផ្ទះ​តាម​ស្មើ​វិញ​នៅ​នាទី​៨៧​។​

​ព្រះខ័ន​រាជ​ស្វាយរៀង​ឡើងដល់​១៦​ពិន្ទុ  ខណៈ​អង្គ​រថា​យ​ហ្គឺ​រ ដែល​មិនទាន់​ស្គាល់​បរាជ័យ​ផងដែរ​នោះ ឈរ​នៅ​លេខ​៥​ដោយមាន​១២​ពិន្ទុ ក្រោយ​ឈ្នះ​បី​ប្រកួត និង​ស្មើ​៣​ប្រកួត​៕



Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com