ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ និង​ភេសជ្ជៈ​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ ដែល​អ្នក​គួរ​ទទួលទាន​ជាប្រចាំ​
07, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​រលាក​ក្នុង​រាងកាយ គឺជា​ប្រតិកម្ម​របស់​ប្រព័ន្ធ​ភាពស៊ាំ​តបត​ទៅនឹង​របួស ឬ​ការឆ្លង​មេរោគ​។ ជាធម្មតា​ការ​រលាក​ក្នុង​រាងកាយ​មិន​នាំ​ឲ្យ​មាន​ផល​អាក្រក់​អ្វី​ឡើយ ប៉ុន្តែ​ប្រសិនបើ​ការ​រលាក​មាន​លក្ខណៈ​រ៉ាំរ៉ៃ​អាច​បង្ក​ជំងឺ​ផ្សេងៗ និង​ឡើង​ទម្ងន់​។


 
​ទោះជា​យ៉ាងណា កុំ​បារម្ភ​! ខាងក្រោម​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ជួយ​ប្រឆាំង​ការ​រលាក ៖
 
១. ផ្លែ​បឺ​រ​
 
​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អ monounsaturated, ជាតិ​សរសៃ​, វីតាមីន​, ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម ដែល​ជួយ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​។ 
 
២. ខ្ញី​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ cytokines ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​។​
 
៣. ក្រូច​
 
​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​, វីតាមីន C, កាល់ស្យូម​, ជាតិ​សរសៃ និង​សារធាតុ folate ដែល​មិន​ត្រឹមតែ​ជួយ​រក្សា​សុខភាព​បេះដូង និង​សរសៃឈាម​ល្អប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​ផងដែរ​។​

៤. ត្រី​សម្បូរ​ខ្លាញ់​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​វីតាមីន B ដែល​មិន​ត្រឹម​តែមាន​ប្រសិទ្ធិភាព​កាត់បន្ថយ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើន​ពង្រឹង​សុខភាព​បេះដូង និង​ខួរក្បាល​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​ឲ្យ​បាន ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៥. តែ​បៃតង​
 
​តែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ epigallocatechin-3-gallate និង polyphenols ជួយ​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​គួរ​ឲ្យ​កត់សម្គាល់​។​
 
៦. ម្នាស់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ bromelain ដែល​ជួយ​បំបាត់​ការឈឺចាប់ និង​កាត់បន្ថយ​ការ​រលាក​។​
 
៧. ស្រាក្រហម​
 
​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ហៅថា resveratrol ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​។ ការ​ទទួលទាន​ស្រាក្រហម​ជាប្រចាំ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​ប្រសើរ​។ ប៉ុន្តែ​អ្នក​ត្រូវ​ទទួលទាន​វា​ក្នុង​កម្រិត​មធ្យម គឺ ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​ស្ត្រី និង ២ កែវ សម្រាប់​បុរស​។​
 
៨. សណ្ដែកសៀង​
 
​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​ប្រសិទ្ធិភាព​ទប់ស្កាត់ និង​កាត់បន្ថយ​អាកា​រៈ​នៃ​ការ​រលាក​ក្នុង​រាងកាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com