ជាតិ
សង្គមជាតិ
អចលនទ្រព្យ
ការចុះបញ្ជី​ដីធ្លី​ទូទាំងប្រទេស សម្រេចបាន​៧៤​ភាគរយ​ហើយ​
06, May 2019 , 10:16 am        
រូបភាព
ដោយ: ថ្មីៗ
​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៩ ការចុះបញ្ជី​ដីធ្លី​ទូទាំងប្រទេស ស​ម្រ​ច​បាន​ប្រមាណ​៥,២​ក្បាល់ដី​ហើយ ដែល​ស្មើនឹង​៧៤​ភាគរយ ក្នុងចំណោម​ក្បាលដី​សរុប​៧​លាន​។  នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង សំណង់ ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩​។​

 
​ផ្អែកលើ​សេចក្តីប្រកាស​ព័ត៌មាន ការចុះបញ្ជី​៥,២​ក្បាល​នេះ រួមមាន ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ បាន​៤,៦​លាន​ក្បាលដី​, ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ បាន​៦​សែន​ក្បាលដី​, និង ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច បាន​២៤​សហគមន៍ ដែល​ស្មើនឹង​៦៨៤​ក្បាលដី​។ 
 
​ក្រៅពីនេះ ក្រសួង​ដែនដី បានទទួល​ពាក្យបណ្តឹង​ជាង​១​ម៉ឺន​ករណី ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី ដោយ​ក្នុងនោះ ពាក្យបណ្តឹង​ជាង​៨​ពាន់​ករណី ត្រូវបាន​ដោះស្រាយ ហើយ​ជាង​២០០​ករណី​ទៀត កំពុង​ដោះស្រាយ​។ ក្រសួង រ​ម្លឹ​ង​ថា ការចុះបញ្ជី​ដីធ្លី​ទូទាំងប្រទេស នឹង​ឈានទៅ​សម្រេចបាន​១០០​ភាគរយ នៅត្រឹម​ឆ្នាំ​២០២១៕  
 

Tag:
 ដីធ្លី​
  ក្រសួង​ដែនដី
© រក្សាសិទ្ធិដោយ thmeythmey.com