អត្ថបទពាណិជ្ជកម្ម
បើកសម្ពោធ​ជា​ផ្លូវការ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កម្ពុជា SingMed ដែលជា​ការព្យាបាល​វេជ្ជ សាស្ត្រ​លំដាប់ថ្នាក់​ពិភពលោក​ដ៏​ល្បីល្បាញ​របស់​សិង្ហ​បុរី​
06, May 2019 , 11:02 am        
រូបភាព
ដោយ:
កាលពី​ថ្ងៃទី​៣ ខែឧសភា​កន្លងទៅ SingMed ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន​វេជ្ជសាស្ត្រ​សិង្ហ​បុរី SG Medical Holdings Pte Ltd បានរៀបចំ​កម្ម​វិធ​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា​។ ពិធី​នេះ​បាន​ប្រ​ព្រិ​ត្ត​ឡើង​ក្រោម​វត្តមាន លោកស្រី   ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល និង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​។​
 
​ដោយមាន​ការសហការ​ល្អ​ជាមួយ​វិស័យ​សុខាភិបាល​កម្ពុជា  SingMed ព្យាយាម​ផ្តល់ជូន​នូវ​សេវាកម្ម​លំដាប់​កំពូល​ដល់​អ្នកជំងឺ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់ ដូចជា ប្រព័ន្ធ​ឆ្លុះ​ចុងក្រោយបង្អស់​របស់ FUJIFILM ដែល​ប្រើ​រូបភាព​ពន្លឺ​ខៀវ (Blue Light Imaging) និង​រូបភាព​ពណ៌​ត​ភ្ជាប់ (Linked Color Imaging) ក៏ដូចជា​ម៉ាស៊ីន​ស្កែ​ន GE SIGNA CREATOR 1.5Testla MRI របស់ GE Healthcare High Field ផងដែរ ដែល​ផ្តល់នូវ​ភាពជាក់លាក់ ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ និង​ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង​លំហូរ​ការងារ​របស់​អ្នកជំងឺ​។​


 
​កម្មវិធី​ថែទាំ​សុខភាព​បញ្ចូល​គ្នា​តែមួយ​របស់​ពួកគេ​ពី MaNaDr ក៏បាន​អនុញ្ញាតឱ្យ​អាច​ណាត់ជួប​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ពី​ទូរស័ព្ទដៃ និង​មិនចាំបាច់​តម្រង់​ជួរ​រង់ចាំ​នោះទេ​។ លក្ខណៈ​តែមួយគត់​ផ្សេងទៀត របស់​កម្មវិធី​រួមមាន TELECONSULT និង TELELAB ដែល​ភ្ជាប់​អ្នក​ទៅកាន់​គ្រូពេទ្យ​ដែល​អ្នក​ជឿទុកចិត្ត ហើយ​ផ្តល់​លទ្ធផល​តេស្ត​ទៅកាន់​ទូរស័ព្ទដៃ​របស់​អ្នកជំងឺ​។​


 
​បុគ្គលិក​ពេទ្យ​ដែលមាន​ជំនាញ និង​វិជ្ជាជីវៈ​អាច​និយាយ​ភាសា​អង់គ្លេស ចិន និង ខ្មែរ ដើម្បី​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ មកពី​ប្រភព និង​ជាតិ​សាសន៍​ផ្សេងៗ​គ្នា​។​


 
​ប្រធាន​គណៈ​គ្រូពេទ្យ SingMed មាន​ឯកទេស​ប្រព័ន្ធ​តម្រងនោម គឺ​លោក វេជ្ជ​. ម៉ូ​រី​ស វ៉ូ បាន​អះអាងថា លោក​បានទទួល​ជោគជ័យ ក្នុងការ​គ្រប់គ្រង​មណ្ឌល​វេជ្ជសាស្ត្រ​តម្រងនោម នៅក្នុង​តំបន់ និង​នាយក​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិ លោកស្រី ពិន នេត្រា ជា​ស្ថាបនិក​នៃ​បណ្តាញ​សុខភាព​អាស៊ី និង​ជា​អ្នកដឹកនាំ នៅក្នុង​វិស័យ​ផ្តល់ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​អន្តរជាតិ​។ អ្នក​ទាំង​២ កំពុង​នាំមក​នូវ​បទពិសោធន៍​ដ៏​សម្បូរបែប​របស់ខ្លួន ដើម្បី​បន្ត​ចម្រើន​ការថែទាំ​សុខភាព​បន្ថែមទៀត នៅក្នុង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូចជា​ប្រទេស​កម្ពុជា​។​


 
​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ SingMed មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្ដាល​តំបន់​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ភ្នំពេញ នៅជាប់​នឹង​អគារ​វឌ្ឍនៈ​។ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ពហុ​ជំនាញ​នេះ ផ្តល់ជូន​នូវ​សេវាកម្ម​យ៉ាង​ទូលំទូលាយ ក្នុង​ការរុករក​ការធ្វើ​រោគវិនិច្ឆ័យ​បែប​ទំនើប និង​បច្ចេកវិទ្យា​ខ្ពស់​ចុងក្រោយ យ៉ាង​មាន​ភាពជឿ​ទុកចិត្ត និង​ប្រកបដោយ​ប្រសិទ្ធភាព​។​


 
​បន្ថែម​ទៅលើ​ការផ្តល់ជូន​ការថែទាំ​សុខភាព​ប្រកបដោយ​គុណភាព មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ SingMed  ខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ដល់​អ្នកជំងឺ​ឲ្យ​ទទួលបាន​ភាពងាយស្រួល និង​តែងតែ      ស្តាប់ និង​ទទួល​ការកែលម្អ ដើម្បី​បំពេញ​តំរូវការ​របស់​អ្នកជំងឺ នៅក្នុង​ប្រទេស​កម្ពុជា​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 CNC
© រក្សាសិទ្ធិដោយ thmeythmey.com