ជាតិ
សង្គមជាតិ
មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បំពាក់​ឧបករណ៍​ស្រូប​សំណើម​ពី​បរិយាកាស សម្រាប់​ទុក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​រដូវក្តៅ​
06, May 2019 , 2:54 pm        
រូបភាព
សកម្មភាព​ក្រុម​ការងាររបស់​មន្ទីរបរិស្ថាន​ខេត្ត​មណ្ឌលគីរី កំពុង​តែ​ដំឡើងឧបករណ៍ស្រូប​យក​សំណើមជា​តិ​ទឹកពី​បរិយាកាស
សកម្មភាព​ក្រុម​ការងាររបស់​មន្ទីរបរិស្ថាន​ខេត្ត​មណ្ឌលគីរី កំពុង​តែ​ដំឡើងឧបករណ៍ស្រូប​យក​សំណើមជា​តិ​ទឹកពី​បរិយាកាស
ដោយ:
​ភ្នំពេញ​៖ មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី បំពាក់​ឧបករណ៍​សម្រាប់​ស្រូបយក​ទឹកសន្សើម​ពី​បរិយាកាស ដើម្បី​ទុក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​នៅ​គ្រា​រដូវក្តៅ ។ ឧបករណ៍​នេះ ត្រូវបាន​បំពាក់​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែលជា​កន្លែង​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​ជីវៈចម្រុះ និង​ផូស៊ីល​។ នេះ​បើ​ផ្អែក​តាម​ក្រសួងបរិស្ថាន​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​០៥ ខែមេសា ។​

 
​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី​បាន​អះអាងថា ឧបករណ៍​នេះ គឺជា​ការប្រើ​បច្ចេកវិទ្យា​ថ្មី​សន្លាង សម្រាប់​ស្រូបយក​សំណើម​ជាតិ​ទឹក​ពី​បរិយាកាស ដើម្បី​ស្តុក​ទុក​ទឹក​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រើប្រាស់​។ លោក កែវ សុភ​គ៌ បានបញ្ជាក់​ទៀតថា ឧបករណ៍​នេះ​ជា​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ដោយ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​(WWF)​។ បើតាម​លោក កែវ សុភ​គ៌ ឧបករណ៍​នេះ​អាច​ស្រូបទឹក​ប្រមាណ​២០​លីត្រ​ក្នុង​មួយថ្ងៃ​។​


សកម្មភាព​ក្រុម​ការងាររបស់​មន្ទីរបរិស្ថាន​ខេត្ត​មណ្ឌលគីរី កំពុង​តែ​ដំឡើងឧបករណ៍ស្រូប​យក​សំណើមជា​តិ​ទឹកពី​បរិយាកាស
 
​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី​រូបនេះ បាន​សហការ​ជាមួយ​អង្គការ​ដៃគូ WWF នឹង​ត្រៀម​ដឹក​ទឹក​ដោយ​ប្រើ​ស៊ីទែន យកទៅ​បង្ហូរ​ចូលទៅក្នុង​ថ្លុក​ត្រពាំងទឹក​ច្រប់​មួយចំនួន​នៅក្នុង​ព្រៃ​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែល​ជាទី​សម្រាប់​សត្វព្រៃ​ចូលចិត្ត​មក​ផឹកទឹក​ជាប្រចាំ​ផងដែរ​៕  
 

Tag:
 បរិស្ថាន​
 ​ទឹក​
 ​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com