អត្ថបទពាណិជ្ជកម្ម
ស្រាបៀលីអូ ប្រគល់រង្វាន់ទឹកប្រាក់សុទ្ធដល់គូស្វាមីភរិយាថ្មីចំនួន 8 គូ ក្នុងកម្មវិធីចំណងដៃដ៏មានន័យជាមួយស្រាបៀលីអូ លើកទី3 ឆ្នាំ 2019
× ស្រាបៀលីអូ បានប្រគល់រង្វាន់ជាច្រើន ជាចំណងដៃសុភមង្គល ជូនដល់គូស្វាមីភរិយាថ្មី ចំ នួន ៨គូ ដែលបានឈ្នះរង្វាន់ ពីកម្មវិធីចំណងដៃដ៏មានន័យជាមួយស្រាបៀលីអូ នៅក្នុងការប្រគំតន្ត្រី«A1 Concert»របស់ស្ថានីយទូរទស្សន៍ MYTV កាលពី ថ្ងៃទី ៥ ខែឧសភាកន្លងទៅ។
គូស្វាមីភរិយាថ្មី ១ គូ បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ 5,000 ដុល្លារ និង ៧ គូផ្សេងទៀត បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ 1,000 ដុល្លារ ដែលពួកគាត់មានមកពីតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។
គូស្វាមីភរិយាថ្មីមួយគូ លោក អ៊ុំ ភឹម និងលោកស្រី ហម សុំអាត មកពីខេត្តបន្ទាយមានជ័យ ដែលជាម្ចាស់រង្វាន់ទឹកប្រាក់សុទ្ធ 5,000 ដុល្លារ បានឲ្យដឹងថាពួកគាត់ទាំង២នាក់ ពិតជារំភើប និងភ្ញាក់ផ្អើលជាខ្លាំង រកអ្វីប្រៀបមិនបាន នៅពេលដែលឮគេប្រកាសឈ្មោះអ្នកឈ្នះរង្វាន់គឺជាខ្លួន នៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង កាលពីថ្ងៃទី ២៨ ខែមេសា កន្លងទៅ។ គូស្វាមីមួយគូនេះ បញ្ជាក់ដូច្នេះ៖«នេះជាចំណងដៃដ៏រីករាយអស្ចារ្យបំផុតសម្រាប់ពួកយើង»។
លោក អ៊ូ ស៊ីនួន អ្នកតំណាងរបស់ក្រុមហ៊ុន ស្រាបៀលីអូ បានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា ជារៀងរាល់ឆ្នាំ ស្រាបៀលីអូ តែងមានកម្មវិធីចំណងដៃដ៏មានន័យ ជាមួយស្រាបៀលីអូ ដើម្បីជាកិច្ចថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ របស់ក្រុមហ៊ុនចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ដែលបានជ្រើសរើសស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ។ លោក អ៊ូ ស៊ីនួន បន្ថែមថា៖«យើងក៏សង្ឃឹមថា អតិថិជននៅតែបន្តគាំទ្រស្រាបៀលីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការ កាន់តែមានភាពសប្បាយរីករាយ»។
សូមបញ្ជាក់ថា នេះជាការចាប់រង្វាន់លើកទី៣ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាង ផ្តល់ចំណងដៃដ៏មានន័យ ឆ្នាំ២០១៩នេះ។ សូមជាវស្រាបៀលីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត កំពុងរង់ចាំលោកអ្នក។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com