ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ជនជាតិ​ព្នង រ៉ូ​យ ទើប ឈប់​លក់​កាហ្វេ​សរីរាង្គ​ឲ្យ​វៀតណាម ក្រោយ​«​ទី​ម័​រកា​ហ្វេ​»​បញ្ជា​ទិញ​
06, May 2019 , 3:52 pm        
រូបភាព
​មណ្ឌលគិរី​៖ ក្រោយពី​កសិករ​ជនជាតិដើម​ភាគតិច​ព្នង រ៉ូ​យ ទើប ងាក​មក​ដាំ​កាហ្វេ​សរីរាង្គ តាម​គោលការណ៍​ស្តង់ដារ​សរីរាង្គ​របស់​អង្គការ​សេ​ដាក រួចមក ដំណាំ​កាហ្វេ​សរីរាង្គ​របស់លោក ទើប មាន​ទីផ្សារ​និង​លក់បាន​ថ្លៃ​ជាង កាលដែល​រូបលោក​ដាំ​កាហ្វេ​ដោយ​ប្រើ​ថ្នាំពុល​គីមី​។ ម្ចាស់​ចម្ការ​កាហ្វេ​ជនជាតិ​ព្នង រ៉ូ​យ ទើប នៅ​ខេត្តមណ្ឌលគិរី បានសម្រេច​ចិត្ត​ឈប់​លក់​គ្រាប់​កាហ្វេ​នោះ ឲ្យ​ទៅ​ឈ្មួញ​ជនជាតិ​វៀតណាម​ទៀត ដោយ​ងាក​មក​ផ្គត់ផ្គង់​គ្រាប់​កាហ្វេ​ទាំងអស់​ឲ្យ​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ ក្នុងតម្លៃ​ថ្លៃ​ជាង​ឈ្មួញ​វៀតណាម​។​

 
​ទិន្នផល​កាហ្វេ​បាន​តិចជាង កាលដែល​លោក ទើប ដាំ​ដោយ​ប្រើប្រាស់​ថ្នាំពុល​គីមី​ក៏ពិតមែន ប៉ុន្តែ ម្ចាស់​ចម្ការ​កាហ្វេ​សរីរាង្គ រស់នៅក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី រូបនេះ អាច​រកចំណូលបាន​ច្រើនជាង​មុន ដោយ​កសិករ រ៉ូ​យ ទើប អាច លក់​គ្រាប់​កាហ្វេ​ឲ្យ​ទៅ​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​បាន​ជិត​៣​តោន​ក្នុង​មួយឆ្នាំ ដែល​ស្មើនឹង​ទឹកប្រាក់​ប្រមាណ ២៧​លាន​រៀល​។​

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ដូច​ទៅ​៖ 


អត្ថបទទាក់ទង


​ជនជាតិដើម​ភាគតិច​ព្នង រ៉ូ​យ ទើប បានបង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាងខ្លាំង ដោយសារ កាហ្វេ​សរីរាង្គ​របស់លោក​ត្រូវបាន​ចែកចាយ​ក្នុង​ទីផ្សារ​កម្ពុជា ដូចជា ខេត្តមណ្ឌលគិរី សៀមរាប ត្បូងឃ្មុំ រាជធានី​ភ្នំពេញ និង​នាំ​ចេញទៅ​ប្រទេស​កូរ៉េខាងត្បូង តាមរយ​:​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​។ ចំនួន​កាហ្វេ​សរីរាង្គ​ដែល​លោក ទើប បាន​លក់​ឲ្យ​ទី​ម័​រកា​ហ្វេ​នេះ នៅ​មិនទាន់​គ្រប់​នឹង​តម្រូវការ​នៅឡើយ​ទេ ពោលគឺ​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​សរីរាង្គ​មណ្ឌលគិរី ប្រមាណ​ជា​៥​តោន​ក្នុង​មួយឆ្នាំ​៕  
 
 

Tag:
 ​ជនជាតិដើម​ភាគតិច​
  កាហ្វេ​
  សរីរាង្គ
© រក្សាសិទ្ធិដោយ thmeythmey.com