អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន កូ​កា​-​កូ​ឡា បន្ត​ដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​២២ ក្នុងស្រុក​ឧ​ត្តុ​ង្គ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការចាំបាច់​នៅ​រដូវក្តៅ​នេះ​
06, May 2019 , 4:13 pm        
រូបភាព
ដោយ: ថ្មីៗ
កំពង់ស្ពឺ ថ្ងៃ​សុក្រ ទី​៣ ខែឧសភា ឆ្នាំ​២០១៩៖  ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា  កូ​កា​-​កូ​ឡា និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​ឆ្លើយតប​នឹង​គ្រោះរាំងស្ងួត​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត ថ្មី​មួយកន្លែង ស្ថិតនៅក្នុង​បរិវេណ​អនុវិទ្យាល័យ​ទួល​សុ​ភី  នៃ​ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​។ បើតាម​ក្រុមហ៊ុន កូ​កា កូ​ឡា ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​នេះ អាច​ផ្តល់ ទឹកស្អាត ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណ​៥០០​នាក់ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​ជុំវិញ​នោះ​ផងដែរ​។ ពិធី​សម្ពោធ​ប៉ម​ចម្រោះ​ទឹកស្អាត​នេះ មានការ​ចូលរួម​ជា​អធិបតី​ពី លោក សំ រិទ្ធី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ   និង​លោក រស់ សោភា នាយក​ផ្នែក​ច្បាប់ និង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា​។
 
​លោក រស់ សោភា បាន​មានប្រសាសន៍ថា ក្រុមហ៊ុន កូ​កា​-​កូ​ឡា មាន​មោទកភាព ដែល​បាន​ចូលរួមចំណែក ក្នុងការ​បង្កើត​គម្រោង ដ៏​មាន សារៈសំខាន់​មួយ​នេះ ដែល​បាន​កំពុងតែ​នាំយក​ទឹកស្អាត មកកាន់​សាលារៀន និង​សហគមន៍ ជា ច្រើន​នៅ​ទូទាំង​ពិភពលោក​។ លោក រស់ សោភា បាន បន្តទៀតថា​៖«​ការប្តេជ្ញាចិត្ត​របស់​យើង​មិន​បញ្ឈប់ ត្រឹមតែ​ការដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​ក្នុងថ្ងៃនេះ​ប៉ុណ្ណោះ​ទេ   ប៉ុន្តែ​យើង​នឹង​បន្ត​គាំទ្រ  និង​សហការ​យ៉ាង​ពេញទំហឹង ជាមួយ​អង្គការ Planet Water ដើម្បី​អនុវត្ត​កម្មវិធី​អប់រំ​សុខភាព   ការប្រើប្រាស់​ទឹកស្អាត​ប្រកបដោយ​ប្រសិទ្ធភាព ការថែរក្សា អនាម័យ​បរិស្ថាន ការអប់រំ​បណ្តុះបណ្តាល​ប្រជា​សហគមន៍ អំពី​ការថែរក្សា​ការពារ ប៉ម​ចម្រោះ​ទឹក​នេះ រួមទាំង​ការធ្វើ​លំហែ​ទាំ​រយៈ ពេល​៥​ឆ្នាំ​។ អង្គការ Planet Water នឹង​ត្រួតពិនិត្យ​តាមដាន​គុណភាព​ទឹក និង​ធ្វើ​លំហែ​ទាំ​ប្រព័ន្ធ​ចម្រោះ​ទឹកជា​ប្រចាំ ទៅតាម​កាលវិភាគ​កំណ​ត់​»​។​


 
​លោក សំ រិទ្ធី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បាន​ថ្លែង​កោតសរសើរ ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា ដែល​បាន និង​កំពុង​បន្ត​សហការ​ជាមួយ​អង្គការ Planet Water  ក្នុងការ​សាងសង់​នូវ​ប៉ម​ចម្រោះ​ទឹកស្អាត​នេះ​ឡើង ចំនួន​១៨​គ្រឿង នៅតាម​សហគមន៍​នៃ​ខេត្ត​ចំនួន​៧ នៅ​កម្ពុជា​។ បើតាម លោក សំ រិទ្ធី  នេះ​ជា​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​៣​ហើយ ដែល​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា បាន​ដំឡើង​នៅ​ខេត្តកំពង់ស្ពឺ ក្នុងនោះ​ប៉ម​ទី​១ នៅ​វិទ្យាល័យ​ភ្នំស្រួច ទី​២ នៅ​វិទ្យាល័យ​ជ្រៃ​ហូ​ព្នៅ និង​ទី​៣​គឺ​នៅ​អនុវិទ្យាល័យ​ទួល​សុ​ភី​នេះ​។​


 
​សូមជម្រាបថា នេះ​គឺជា​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​២២ ដែល​បាន​ដំឡើង ដោយ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ជាមួយនឹង​ស្ថាប័ន​ដៃគូ នៅ​ទូទាំងប្រទេស​កម្ពុជា  ចាប់តាំងពី​ឆ្នាំ​២០១៦ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​Planet Water ដែលមាន​ការ តម្លើង ប៉ម​ចម្រោះ​ទឹកស្អាត នៅតាម​បណ្ដា  សហគមន៍​នានា​នៃ​ប្រទេស​កម្ពុជា ដែល​កំពុងតែ ប្រឈម​នឹង​ការខ្វះ ទឹក ស្អាត​សម្រាប់​ទទួលទាន​។​


 
​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​បានឱ្យដឹង ថា ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ៣​ទៀត នឹងត្រូវ តម្លើង​នៅ​ទូទាំង ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​នេះ  ហើយ​ប៉ម​ចម្រោះ​ទឹកស្អាត​ជាច្រើន​ទៀត នឹងមាន​វត្តមាន​នៅក្នុង ឆ្នាំ​បន្ទាប់ៗ​ទៀត​។ ក្រុមហ៊ុន ភេសជ្ជៈ កម្ពុជា កូ​កា​-​កូ​ឡា បានឱ្យដឹង​ទៀតថា ប៉ម ចម្រោះ​ទឹកស្អាត ចំនួន​១៨ ដែល​ក្រុមហ៊ុន​បាន​ដំឡើង​នៅ​កម្ពុជា  តាំងពី​ឆ្នាំ​២០១៦ បានផ្តល់ ទឹកស្អាត ចំនួន ៤៤ ,៩៩០,២៨៦​លីត្រ  សម្រាប់​ប្រជា​សហគមន៍​ប្រមាណ​ជាង ៤០,០០០​នាក់​។ តួលេខ​នេះ ត្រូវបាន​រំពឹងថា នឹង​កើនឡើង ១,៥ ដង​ក្នុងឆ្នាំនេះ  តាមរយៈ​ការដំឡើង​ប៉ម​ចម្រោះ ទឹកស្អាត ចំនួន​៣​បន្ថែម  ទៀត​ក្នុង​ឆ្នាំ​២០១៩​នេះ​៕















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com