រីករាយ និង​សន្សំសំចៃ ជាមួយ​ដំណើរ​ជិត​ឆ្ងាយ​ជាមួយ V-Class នៃ​ត្រកូល Mercedes
ជាតិ
រថយន្ត
រីករាយ និង​សន្សំសំចៃ ជាមួយ​ដំណើរ​ជិត​ឆ្ងាយ​ជាមួយ V-Class នៃ​ត្រកូល Mercedes
06, May 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ពេល​ទៅណា​ជិត​ឆ្ងាយ ខ្ជិល​ជិះ​រថយន្ត​ច្រើន ជិះ​បែក​គ្នា ចាំ​គ្នា​ទៅវិញទៅមក លែង​បារម្ភ​ទៀតហើយ ប្រើ​រថយន្ត​តែមួយ​រួមគ្នា សន្សំសំចៃ​កាន់តែច្រើន បាន​ជុំ​បង​ជុំ​ប្អូន ជុំ​កូន​ជុំ​ចៅ ជុំ​ក្រុមការងារ បង្កើន​ភាព​ស្និទ​ស្នាល មាន​សុភមង្គល ជម្រុញ​ផលិតភាព​ការងារ​កាន់តែ​រីកចម្រើន​ជោគជ័យ​រុងរឿង នោះ​គឺ​នាំគ្នា​ជិះ​ក្នុង​រថយន្ត Mercedes-Benz V-Class ។​

 
V-Class ឆ្នាំ​២០១៩​វគ្គ​ថ្មី ស្តុក​ថ្មី បានមក​ដល់​ហើយ​។ V-Class ឆ្នាំ​២០១៩​នេះ ជា​ប្រភេទ​រថយន្ត​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត 2.2 កម្លាំង ម៉ាស៊ីន 2143cc មាន​កម្លាំង​ខ្លាំង ប្រើប្រាស់​ម៉ា​ស៊ូ​ត​តិច ត្រឹមតែ​៦​លីត្រ ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ និង​អាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ​។ អ្វីដែល​កាន់​ពិសេស​នោះ គឺ V-Class នៃ​ត្រកូល​រថយន្ត​ទំនើប Mercedes មួយ​នេះ អាច​ប្រើប្រាស់​បាន​ទាំង​ក្នុង​ក្រុង និង​នៅក្រៅ​ក្រុង​។​


 
V-Class ជា​ប្រភេទ​រថយន្ត​ពិសេស​មាន​កៅអីអង្គុយ​ចំនួន​៧ មាន​ផាសុកភាព​ធ្វើ​ពី ស្បែក​សុទ្ធ និង​ចែកចេញជា​៣​ជួរ គឺ​ផ្នែក​តៃកុង ផ្នែក​មនុស្ស​សំខាន់​ពីរ​នាក់ និង​ផ្នែក​សមាជិក ព្រមទាំង​មាន​តុ​នៅ​ចំ​កណ្តាល​អាច​បត់​ឬ​រុញ​ទៅមុខ​ទៅក្រោយ​បាន សម្រាប់​ពិសា​អាហារ ធ្វើការ ឬ​ប្រជុំ​កិច្ចការជំនួញ​តូចធំ​ជាដើម ប្រកប​ភាពងាយស្រួល​បំផុត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រថយន្ត V-Class បាន​បំពាក់​ដោយ​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ទៀត មាន​ភ្លើងពណ៌​ពេលយប់​ដ៏​ស្រស់ស្អាត បាស់​សំឡេង​ប៊ូ​ម៉ា​ស្ទ័​រ ចាក់​ភ្លេង​ពីរោះ​រណ្តំ ម៉ាស៊ីនត្រជាក់​មុខក្រោយ​អូ​តូ កញ្ចក់​ខ្មៅ​ក្រិ​ប​បើក​បិទមុខ​ក្រោយ​អូ​តូ និង មាន​ទ្វារ​អូ​តូ​ពីរ​ឆ្វេង​ស្តាំ​។ 


 
V-Class បំពាក់​មកជា​មួយ​នូវ​ភ្លើង LED វៃឆ្លាត ភ្លឺ​ច្បាស់ និង​ចាំង​បាន​ឆ្ងាយ ប៉ុន្តែ​វា​មិន​ធ្វើ​ឲ្យ​ចាំង​មុខ​អ្នកបើកបរ ដែល​បើក​បញ្ច្រាស់ទិស​នោះឡើយ​។ លើសពីនេះទៅទៀត ចង្កៀង​អំ ពូ​ល​រេ​ចុះឡើង​តាម​ចង្កូត មុខ​កាច​រឹងមាំ បោះពួយ​ទៅមុខ​ទំ​លុះ​គ្រប់​ឧ​ប​ស័គ្គ មាន​៧​លេខ កម្លាំង​សេះ​ខ្លាំង មាន​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត កាំ​មេ​រា​៣៦០ ដែល​អាច​បាន​មួយ​ជុំ​ឡាន ព្រមទាំង​សម្រួល​ដល់​ការចូល​ចត​បាន​ងាយស្រួល​ផងដែរ​។  យ៉ាន់​កង់​ប្រភេទ AMG១៩ អ៊ី​ញ កាំ​ស្រស់ស្អាត កញ្ចក់​ក្តោប​អូ​តូ គូថ​ក្រោយ​បើក​បិទ​អូ​តូ មាន​សិន​ស័​រ​ការពារ​បើក​បិទ​មិន​គាប​មនុស្ស កន្លែង​គូថ​ក្រោយ​ទូលាយ ដាក់​ឥ​វ៉ាន់ ឬ​វ៉ាលិស​បាន​ច្រើន​។​ល​។​


 
​កុំ​ភ្លេច V-Class​ឆ្នាំ​២០១៩ AMG Line, Full Options! ទិញ​ថ្ងៃនេះ​ភ្លាម​! ទទួលបាន​តម្លៃ​ពិសេស​ភ្លែត​។ សូម​រួសរាន់​ឡើង​!!! ទូរស័ព្ទ​ឥឡូវនេះ​ភ្លាម ដើម្បី​សួរ​ព័ត៌មាន​បន្ថែម 017 231 488 និង 023 231 488៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 MercedesBenz
 ​ឡាន​
 ​រថយន្ត​
 ​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com