ជាតិ
សង្គមជាតិ
ចិន បាញ់សម្លាប់ចិន នៅខេត្តព្រះសីហនុ បុរសជាជនជាតិចិន (រូបក្នុងរង្វង់ក្រហម) ដេកស្លាប់ ក្រោយត្រូវបានបាញ់សម្លាប់និងទម្លាក់ចេញពីឡាន
× ជនជាតិចិន បានបាញ់សម្លាប់ជនជាតិគ្នាឯងម្នាក់ ឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ នៅល្ងាចថ្ងៃទី៦ ខែឧសភានេះ ក្នុងខេត្តព្រះសីហនុ។ តាមរយៈវីដេអូ ដែលបង្ហោះលើបណ្តាញសង្គម គេ ឃើញ ជនជាតិចិន ជាជនរងគ្រោះនោះ ត្រូវបានបាញ់ទម្លាក់ចេញពីរថយន្ត។
លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា សមត្ថកិច្ច ចាប់បានជនសង្ស័យមួយចំនួនហើយ។ ប៉ុន្តែ លោកស្នងការ ពុំបានបញ្ជាក់មូលហេតុនៃការផ្ទុះអាវុធនេះទេ ដោយលោក គ្រាន់តែបញ្ជាក់យ៉ាងខ្លីថា «យើងកំពុងចាត់ការរឿងនេះ»។ © រក្សាសិទ្ធិដោយ thmeythmey.com