អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន Samsung សែស្រឡាយ​ត្រកូល A ទទួលបាន​ការគាំទ្រ​ច្រើន​បំផុត និង​កោតសរសើរ​កាន់តែខ្លាំង​
06, May 2019 , 5:08 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩៖ វា​គឺជា​ការពិត និង​អស្ចារ្យ​បំផុត ដែល​មិនអាច​ប្រកែក​បាន ពី​សំណាក់​អ្នក​ដែល​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​របស់ សាម​សុង​។ មួយរយៈ​ចុងក្រោយ​នេះ​មិន​ថា Samsung Galaxy ត្រកូល A ស៊េរី​ណា​នោះទេ គឺ​សុទ្ធតែ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​បំផុត រហូតដល់​ផ្គត់ផ្គង់​ជូន​អតិថិជន និង​អ្នក​ចែកចាយ​លក់​បន្ត សឹងតែ​មិន​គ្រាន់ ហើយ​ពេលខ្លះ ក៏​ដាច់​ស្តុក​ផង​ក៏មាន​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ពិតជា​បាន​ផ្តល់ជូន​នូវ​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​អតិថិជន​របស់ខ្លួន​ទាំងអស់ ជាមួយនឹង​រូបរាង ភាពលេច​ធ្លោ​ដ៏​ទំនើប​ទាន់សម័យ ជាពិសេស​គឺ​តម្លៃ​តែម្តង​។ ត្រង់ចំណុច​នេះដែរ យើង​អាច​និយាយបានថា សាម​សុង តម្រូវ​ចិត្ត​អតិថិជន​របស់ខ្លួន​បានល្អ​ណាស់ បើ​ធៀប​ទៅនឹង​ដៃគូ​ប្រកួតប្រជែង​ផ្សេងទៀត ដែលមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា​។ 


 
​ដូច្នេះ​សម្រាប់​អតិថិជន​ទាំងអស់ ដែល​ចង់បាន​ស្មា​ត​ហ្វូ​ន ដែលមាន​តម្លៃ​លំដាប់​មធ្យម តែមាន​គុណភាព ក៏ដូចជា​រូបរាង​ទំនើប​ទាន់សម័យ កម្លាំង​ម៉ាស៊ីន គុណភាព​កាមេរ៉ា និង​អេក្រង់​ដែល​ភ្លឺ​ច្បាស់​បំផុត​នោះ ខ្ញុំ​សូម​ណែនាំ​ឱ្យ​អ្នក​ទាំងអស់គ្នា ជ្រើស​រើសយក​ស្មា​ត​ហ្វូ​ន របស់ ក្រុមហ៊ុន សាម​សុង ទៅ​ពិតជា​មិន​ខកបំណង​ឡើយ​។​


 
​លោកអ្នក​ក៏​អា​ចរក​ជាវ​ស្មា​ត​ហ្វូ​ន Samsung Galaxy ស៊េរី A គ្រប់​ប្រភេទ បាន​នៅតាម​ហាង ឬ​ដេប៉ូ​ចែកចាយ​ទូរស័ព្ទដៃ និង​ផលិតផល សាម​សុង ទាំងអស់​ក្នុងប្រទេស​កម្ពុជា ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ៕









(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com