ពីនេះ ពីនោះ
«អាកាស» និង«ឱកាស» មានន័យខុសគ្នាដូចម្តេច?
× សម្រាប់ពាក្យ«អាកាស» និង«ឱកាស» ទំនងជាធ្វើឲ្យពលរដ្ឋមិនច្រឡំន័យគ្នាប៉ុន្មានទេ ដោយសារពាក្យទាំងពីរនេះ មានការបញ្ចេញសូរសព្ទខុសគ្នា។ បើសម្រាប់អ្នកដែលមិនចាំអារម្មណ៍នឹងសូរសព្ទវិញ ប្រហែលជាងាយនឹងប្រើប្រាស់ខុស។
ពន្យល់ដោយសម្តេច ជួន ណាត ពាក្យ«អាកាស» បង្ហាញពីទីវាលធេងទទេ,ប្រទេសវាលល្ហល្ហេវ,ធ្លុងត្លេវ,ចន្លោះធេងទទេ,លំហមេឃ,ចន្លោះដែលមានខ្យល់ចេញចូលបាន,លំហមានខ្យល់ និងផ្លូវខ្យល់។ ឧទាហរណ៍៖ ទីនេះមានអាកាសធាតុល្អ ដែលល្មមឲ្យសម្រាកលម្ហែកាយបាន។
សម្រាប់ពាក្យ«ឱកាស»គេប្រើក្នុងន័យថា បើកផ្លូវ ឬទំនងឲ្យ,អនុញ្ញាតឲ្យ,បើកកន្លែងឲ្យ។ ពាក្យនេះចង់សំដៅលើហេតុ,ការណ៍,ស្ថាន,ទីទំនេរ,ចន្លោះ,វេលា,ទំនេរ,ផ្លូវ,សិទ្ធិជោគ,ការនិយម,ការអនុលោម,សេចក្តីអនុញ្ញាតឲ្យ,ការយល់ព្រមតាម។ ឧទាហរណ៍៖ យើងទៅរកគេកុំចូលផ្តេសផ្តាស ត្រូវសុំឱកាសគេជាមុនសិន។ ពាក្យ«ឱកាស» អាចហៅម្យ៉ាងទៀតថា «អវកាស»ក៏បាន។ នេះបើផ្អែកតាមវចនានុក្រមខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com