ពីនេះ ពីនោះ
«​អាកាស​» និង​«​ឱកាស​» មានន័យ​ខុសគ្នា​ដូចម្តេច​?
07, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​ពាក្យ​«​អាកាស​» និង​«​ឱកាស​» ទំនងជា​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​ច្រឡំ​ន័យ​គ្នា​ប៉ុន្មាន​ទេ ដោយសារ​ពាក្យ​ទាំងពីរ​នេះ មានការ​បញ្ចេញ​សូរសព្ទ​ខុសគ្នា​។ បើ​សម្រាប់​អ្នក​ដែល​មិន​ចាំ​អារម្មណ៍​នឹង​សូរសព្ទ​វិញ ប្រហែលជា​ងាយ​នឹង​ប្រើប្រាស់​ខុស​។​


 
​ពន្យល់​ដោយ​សម្តេច ជួន ណាត ពាក្យ​«​អាកាស​» បង្ហាញ​ពី​ទីវាល​ធេង​ទទេ​,​ប្រទេស​វាល​ល្ហល្ហេវ​,​ធ្លុង​ត្លេវ​,​ចន្លោះ​ធេង​ទទេ​,​លំហ​មេឃ​,​ចន្លោះ​ដែលមាន​ខ្យល់​ចេញចូល​បាន​,​លំហ​មាន​ខ្យល់ និង​ផ្លូវ​ខ្យល់​។ ឧទាហរណ៍​៖ ទីនេះ​មាន​អាកាសធាតុ​ល្អ ដែល​ល្មម​ឲ្យ​សម្រាក​លម្ហែកាយ​បាន​។ 
 
​សម្រាប់​ពាក្យ​«​ឱកាស​»​គេ​ប្រើ​ក្នុងន័យ​ថា បើកផ្លូវ ឬ​ទំនង​ឲ្យ​,​អនុញ្ញាត​ឲ្យ​,​បើក​កន្លែង​ឲ្យ​។ ពាក្យ​នេះ​ចង់​សំដៅលើ​ហេតុ​,​ការណ៍​,​ស្ថាន​,​ទី​ទំនេរ​,​ចន្លោះ​,​វេលា​,​ទំនេរ​,​ផ្លូវ​,​សិទ្ធិជោគ​,​ការនិយម​,​ការអនុលោម​,​សេចក្តី​អនុញ្ញាត​ឲ្យ​,​ការយល់ព្រម​តាម​។ ឧទាហរណ៍​៖ យើង​ទៅរក​គេ​កុំ​ចូល​ផ្តេសផ្តាស ត្រូវសុំ​ឱកាស​គេ​ជាមុនសិន​។ ពាក្យ​«​ឱកាស​» អាច​ហៅ​ម្យ៉ាង​ទៀតថា «​អវកាស​»​ក៏បាន​។ នេះ​បើ​ផ្អែក​តាម​វចនានុក្រម​ខ្មែរ​៕ 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com