អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អុីណា​រីតា បើកសម្ពោធ​សាខា​ទី​២ សំរោង​អណ្តែត ជា​ផ្លូវការ​ហើយ​
06, May 2019 , 5:38 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក្រុមហ៊ុន  អុីណា​រីតា បាន​បើកសម្ពោធ​សាខា​ទី​២ សំរោង​អណ្តែត ជា​ផ្លូវការ​ហើយ ដោយមាន​ការចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណាក់​អតិថិជន​គ្រប់​ខេត្ត​-​ក្រុង និង​សិល្បករ សិល្បការិនី​ជាច្រើនរូប​ផងដែរ​។ ការបើក​សម្ពោធ​សាខា​ទី​២ សំរោង​អ​ណ្តែ​របស់​ក្រុមហ៊ុន អុីណា​រីតា​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា ផ្តល់​ភាពងាយស្រួល​ចំពោះ​អតិថិជន​ជាច្រើន ដែល​រង់ចាំ​ទទួលយក​សេវាកម្ម​ពី​ក្រុមហ៊ុន ។​
 
​លោក ឌី​ម សួន​ណាត និង លោកស្រី ម៉ក់ សុភ​ក្ត្រ័ អគ្គនាយក​ក្រុមហ៊ុន អុីណា​រីតា បាន​បញ្ជាក់ថា នេះ​ជាការ​ផ្តល់ជូន​នូវ​ភាពងាយស្រួល​បន្ថែម​មួយកម្រិត​ទៀត ចំពោះ​អតិថិជន​របស់​យើង ដែល​សំដែង​ឲ្យ​ឃើញថា ក្រុមហ៊ុន អុីណា​រីតា គឺ​បាន​គិតគូរ និង​យកចិត្ត​ទុក្ខ​ដាក់ ចំពោះ​អតិថិជន​ខ្លួន​» នេះ​ជាការ​បញ្ជាក់​របស់​។ លោក​ក៏បាន​បន្ថែមថា​៖«​សាខា​ជាច្រើន​ទៀត​របស់​ក្រុមហ៊ុន អុីណា​រីតា នឹងមាន​វត្តមាន​កាន់​តែ​កៀក កាន់តែ​ជិត អតិថិជន របស់​យើង ដោយ​យើង​នឹង​ពង្រីក និង​ពង្រឹង​វិសាលភាព​របស់​យើង ឲ្យ​បាន​គ្រប់ ២៥ ខេត្ត​ក្រុង ក្នុងពេល​ឆាប់ៗ ដ៏​ខ្លី​ខាងមុខនេះ​»​។ 


 
​ដោយឡែក លោក រឹម ភក្តី ដែលជា​នាយក​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន RITA  អចលនទ្រព្យ ដែលជា​បុត្រ​សម្ព័ន្ធ​មួយ របស់​ក្រុមហ៊ុន ENARITA Development Co., Ltd. ហើយក៏​ជា​តំណាង លោក​អគ្គនាយក ក្នុងការ​កាត់​ខ្សែបូ ក្នុងឱកាស​នោះ ក៏​បញ្ជាក់​ផងដែរ​ថា រាល់​អតិថិជន​ទាំងអស់ គឺ​អាចមក​ទទួល​សេវាកម្ម​ពី​ក្រុមហ៊ុន​របស់ខ្លួន​បាន​ពី​គ្រប់​សាខា និង​រាល់​ម៉ោង​ធ្វើការ​។ លោក រឹម ភក្តី បញ្ជាក់ថា​៖« អតិថិជន ដែលមាន​អាសយដ្ឋាន​នៅ​ជិត សាខា​ទីមួយ អាចមក​ទទួល​សេវា នៅ​សាខា​ទីមួយ ហើយ​អតិថិជន ដែលមាន​អាសយដ្ឋាន​នៅ​ជិត​សាខា​ទី​២ សំរោង​អណ្តែត អាចមក​ទទួល​សេវា​នៅ​សាខា​ទី​២ និយាយ​រួម ក្រុមហ៊ុន ព្យាយាម​ធ្វើយ៉ាងណា ឆ្លើយតប និង​សេចក្តីត្រូវការ និង​ផ្តល់​ភាពងាយស្រួល ចំពោះ​អតិថិជន​»​។​


 
​នៅក្នុង​ឱកាស​នោះដែរ យើង​ក៏​សង្កេតឃើញថា ក៏មាន​ការចូលរួម​យ៉ាង​ច្រើន ពី​សិល្បករ សិល្បការិនី ជាច្រើន​ដូចជា កញ្ញា កែវ នីសា​, លោក សាហា​រ៉ា​,​លោក ឃុន វុត្ថា​, កញ្ញា សុ​វ​ត្តិ​ឌី ធា​រិ​កា​, លោក សៅ ឧ​ត្ត​ម , លោក BIG , លោក ងួន សុ​បិ​ន្ត​, Dj KAKA ,​លោក ម៉ា​ដូ​ណា​, លោក ស៊ឹម សុ​រាមភូមិ ព្រមទាំង​មានការ​ចាក់​ភ្លេង​ពី Dj ល្បី គឺ Dj Puy ផងដែរ​។ 


 
​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន អុីណា​រីតា ឌី​វេឡុ​ប​មិន ឯ​.​ក គឺជា​ក្រុមហ៊ុន​វិនិយោគ ទៅលើ​វិស័យ​អ​ចនទ្រ​ព្យ​ដ៏​ធំ​មួយ នៅក្នុង​ប្រទេស​កម្ពុជា​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ក៏មាន​សេវាកម្ម ជាច្រើន​ដូចជា ផលិត​ទឹកបរិសុទ្ធ ផលិតផល និង​សម្ភារ​កីឡា ហាង​កាហ្វេ​រីតា​នៅ​ខេត្តសៀមរាប និង​ភ្នំពេញ ព្រមទាំង​សេវាកម្ម​ផ្សេងៗ ជាច្រើន​ទៀត​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com