ជាតិ
សង្គមជាតិ
សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សម្ពោធដំណើរការ ពីថ្ងៃនេះទៅ
06, May 2019 , 5:40 pm        
រូបភាព
«សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន» បានចាប់ផ្តើមសម្ពោធនៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីដំណើរការជាផ្លូវ នៅកម្ពុជា។



ក្នុងពិធីសម្ពោធនេះ មានអ្នកកាសែតប្រមាន៣០០នាក់ ចូលរួម ដោយមានទាំងវត្តមានរបស់មន្រ្តីរដ្ឋាភិបាលផ្សេងទៀត។  

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសមួយកាលអំឡុងខែមករា ឆ្នាំ២០១៩ ដោយសម្រេចឲ្យបង្កើតសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (Cambodia-China Journalist Association) តាមការស្នើសុំ។ យោងតាមប្រកាសនេះ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និង លោក Liu Xiao Guang ជនជាតិចិន ជាសហប្រធាននៃសមាគមអ្នកសារព័ត៌មាននេះ។

ប្រកាសរបស់លោក ខៀវ កាញារីទ្ធ បានប្រាប់ឲ្យសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន គោរពរដ្ឋធម្មនុញ្ញកម្ពុជា បទបញ្ញត្តិ ច្បាប់ស្តីពីរបបសារព័ត៌មាន សេចក្តីណែនាំ និងកិច្ចសន្យា។ ប្រការនេះ បានក្រើនរម្លឹកថា ករណីប្រព្រឹត្តបទល្មើស សាមីខ្លួន ត្រូវទទួលទោសតាមច្បាប់៕

អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com