អត្ថបទពាណិជ្ជកម្ម
កុមារ​កម្ពុ​ជាជាង​២០០​នាក់​ទទួលបាន​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​ពី​សប្បុរសជន និង​ក្រុមហ៊ុន​ហាយ​ដ្រូ​ស៊ី​ក​(Hydro6) ពី សិង្ហ​បុរី​
06, May 2019 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩ កុមារ​កម្ពុជា ២២៥ នាក់ នៅ​អង្គការ​ភូមិ​កុមារ​សេ​អា​មេត្រី ស្ថិតក្នុង​ភូមិ​ចំបក់​ត្រប់ ឃុំ​ព្រែករកា ស្រុក​កណ្តាល ស្ទឹង​ខេត្តកណ្តាល ទទួល​ម៉ាស៊ីន ចម្រោះ​ទឹកស្អាត​,​សម្ភារ​សិក្សា និង​ការអប់រំ​ទាក់ទង​នឹង​សុខភាព បរិស្ថាន និង​អនាម័យ ពី​សប្បុរសជន និង​ក្រុមហ៊ុន​ហាយ​ដ្រូ​ស៊ី​ក​(Hydro6) ពី​ប្រទេស​សិង្ហ​បុរី​។ ការប្រគល់​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត សម្ភារ​សិក្សា និង​ការអប់រំ​អំពី​បរិស្ថាន សុខភាព និង​សារៈសំខាន់​នៃ​ការប្រើ​ទឹកស្អាត​នេះ ជា​សកម្មភាព​មនុស្សធម៌​ដែល Hydro 6 តែងតែ​ធ្វើ​កន្លងមក​។
 
​លោក ជេ​ស៊ិន ចូ​វ (Jason Chow) តំណាង​ក្រុមហ៊ុន Hydro 6 បាន​លើកឡើងថា​៖ Hydro 6 ចង់ឱ្យ​កុមារ​កម្ពុជា មាន​ទឹ​ស្អាត និង​សុវត្ថិភាព​ប្រើប្រាស់ មាន​សុខ​ភាពល្អ និង​ខិតខំ​សិក្សា ដើម្បី​អនាគត​។  បើតាម​លោក  ជេ​ស៊ិន ចូ​វ បច្ចេកវិទ្យា​ដ៏​ទំនើប​របស់​ម៉ាស៊ីន​ចម្រោះ​ទឹក Hydro6 គឺ​ធានា​នូវ​គុណភាព  និង​សុវត្ថិភាព ១០០% ចំពោះ​ទឹក  ថែម​ធ្វើ​ឲ្យ​ទឹក​ដែល​ច្រោះ​រួច ក្លាយជា​ទឹក​សុខភាព រួមផ្សំ​ដោយសារ​ធាតុ​រ៉ែ​នានា​ដែល​ល្អ​សមស្រប​បំផុត​សម្រាប់​សុខភាព​។ ជាពិសេស​ទៅទៀត យុទ្ធនាការ​របស់​ក្រុមហ៊ុន  គឺ​ចង់​ឲ្យ​កុមារ យល់ដឹង​ពី​ការថែរក្សា​សុខភាព  អនាម័យ និង​បរិស្ថាន​។ លោក ជេ​ស៊ិន ចូ​វ បាន​បន្តធ្វើ​សកម្មភាព​មនុស្សធម៌​ដូច្នេះ ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត ដើម្បី​ជួយ​ដល់​សង្គម​កម្ពុជា​វិញ​។ 


 
​អ្នកស្រី ស្វាយ មួយ នាយិកា​ភូមិ​កុមារ​សេ​អា​មេត្រី បាន​គូសបញ្ជាក់ថា អំណោយ​ជា​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​របស់​សប្បុរសជន និង​ក្រុមហ៊ុន​ហាយ​ដ្រូ​ស៊ី​ក មាន​សារៈសំខាន់​ណាស់ សម្រាប់​អង្គការ និង​សិស្សានុសិស្ស​របស់គាត់​។ សម្រាប់​អ្នកស្រី ស្វាយ មួយ ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត នឹង​ជួយ​ឲ្យ​កុមារ​ទទួលបាន​ទឹកស្អាត​បរិភោគ និង​មាន​សុវត្ថិភាព​ដែល​ជួយ​ឱ្យ​កុមារ​មាន​សុខភាព​ល្អ ក៏ដូចជា​កាត់បន្ថយ​ការចំណាយ​លើ​ការទិញ​ទឹក​។ ចំណែក​សម្ភារ​សិក្សា ដែល​ផ្តល់ឱ្យ​ដោយ​ក្រុមហ៊ុន Hydro 6 នឹង​ជួយ​សម្រួល​ដល់​ការខ្វះខាត​សម្ភារ​សិក្សា នៅក្នុង​សាលា​ភូមិ​កុមារ​សេ​អា​មេត្រី​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កុមារ បានទទួល​ចំណេះដឹង​ពី​ការអប់រំ​សុខភាព បរិស្ថាន និង​អនាម័យ ជាពិសេស បានទទួល​ក្តី​ស្រឡាញ់ និង​ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​រួមគ្នា​។ នេះ​ជាការ​បន្ថែម​របស់ នាយិកា​ភូមិ​កុមារ​សេ​អា​មេត្រី​។ 


 
​សូមជម្រាបថា ភូមិ​កុមារ​សេ​អា​មេត្រី បង្កើត​ដំបូង​នៅ​ឆ្នាំ​២០០៣​នៅ​ភ្នំពេញ តែ​ក្រោយមក ដូរ​មក​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​វិញ ដើម្បី​ជួយ​ទៅដល់​កុមារ​ក្រីក្រ នៅ​ទីជនបទ​។ នេះ​បើតាម​អ្នក ស្រី ស្វាយ មួយ ដែល​បាន​ឲ្យ​ដឹង​ទៀតថា ចំណូល​សម្រាប់​ផ្គត់ផ្គង់​សាលា​នេះ បានមកពី​សប្បុរសជន និង​ការបើក​កន្លែង​អង្គុយ​កម្សាន្ត​មាត់បឹង នៅ​ចុង​សប្តាហ៍ និង​ពិធីបុណ្យ​ផ្សេងៗ​។ ទោះយ៉ាងណា​ក៏ដោយ សាលា​នៅតែ​ខ្វះខាត និង​ត្រូវការ​ជំនួយ​ពី​សប្បុរសជន​ដែរ​។ អ្នកស្រី ស្វាយ មួយ បាន​បន្ត​ឱ្យដឹងថា​៖«​បច្ចុប្បន្ន មាន​សិស្សានុសិស្ស​ចំនួន​២២៥​នាក់ កំពុង​រៀន​នៅ​ភូមិ​កុមារ​សេ​អា​មេត្រី​។ សាលា មាន​ទទួល​សិស្ស​ក្រីក្រ ពី​អាយុ​៣​ឆ្នាំ​ឡើងទៅ និង​មាន​បណ្តុះបណ្តាល​ភាសា​ខ្មែរ តាម​កម្មវិធី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​បំប៉ន​ភាសា​អង់គ្លេស កុំព្យូទ័រ កីឡា ភ្លេង និង​របាំ​»​។​


 
​លោកស្រី​នាយិកា​ភូមិ​កុមារ​សេ​អា​មេត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន ថ្នាក់ដឹកនាំ​និង បុគ្គលិក​ក្រុមហ៊ុន Hydro 6 ដែល​បានផ្តល់​អំណោយ​និង​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅទីនេះ​៕










 
 (​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com