ជាតិ
សង្គមជាតិ
ករណី​បាញ់​ចិន​នៅ​ព្រះសីហនុ​៖ សមត្ថកិច្ច ចាប់បានអ្នកចូលដៃ​ពីរ​នាក់ និង​កំពុង​តាម​ចាប់​ជនដៃដល់​
07, May 2019 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សមត្ថកិច្ច ចាប់បាន​បុរស​ជនជាតិ​ចិន​ពីរ​នាក់​ហើយ ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​បាញ់សម្លាប់​ជនជាតិ​ចិន​គ្នាឯង នៅ​ខេត្ត​ព្រះសីហនុ​។ លោក អះអាងថា បុរស​ជន​ជាតិចិន​ទាំងពីរ​នោះ គឺជា​អ្នក​ចូល​ដៃ​ ចំណែក​បុរស​ជនជាតិ​ម្នាក់ទៀត ដែលជា​ជនដៃដល់ (​អ្នកបាញ់​) បាន​រត់​គេ​ខ្លួន​។


 
​ដោយសារតែ​មិនទាន់​ចាប់​ជនដៃដល់​បាន ដូច្នេះ លោកស្នងការ មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​បានទេ ថា​អ្វី​បានជា​ធ្វើ​ឲ្យ​មាន​ឃាតកម្ម​នេះ​។ លោក គ្រាន់តែ​បញ្ជាក់​បែបនេះ​ថា «​យើង កំពុង​ដុតដៃដុតជើង​តាម​ចាប់​ម្នាក់ទៀត​»​។​
 
​លោកស្នងការ បន្តថា លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏​យកចិត្តទុកដាក់​ក្នុង​រឿងនេះ​ដែរ ដោយបាន​បញ្ជា​ផ្ទាល់​តែម្តង ឲ្យ​តាម​ចាប់​ឃាតក​។ លោក អះអាងថា លោក​អគ្គស្នងការ បាន​ជួយផ្តល់​កម្លាំង​ជំនាញ ដើម្បី​ចាត់ការ​ក្នុង​អំពើ​ឃាតកម្ម​នេះ​។ 
 
​តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​បង្ហោះ​លើ​បណ្តា​សង្គម គេ ឃើញ​បុរស​ជនជាតិ​ចិន ដែលជា​ជនរងគ្រោះ ត្រូវបាន​បាញ់​ទម្លាក់​ចេញពី​រថយន្ត​។ ហេតុការណ៍​នេះ កើតឡើង​មុខ​សណ្ឋាគារ​ខ្សាច់​ស ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩៕ 
 

Tag:
 ឃាតកម្ម​
  ចិន​
  ជួន ណា​រិន្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com