អត្ថបទពាណិជ្ជកម្ម
មនុស្សយន្តជំនួយការឈ្មោះ Oun Smart បានមកដល់កម្ពុជាហើយ និងរង់ចាំជួយអតិថិជននៅឯ Smart Shop
× ភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩៖ ជួបជាមួយ Oun Smart (អូនស្មាត) ដែលជាមនុស្សយន្តជំនួយការ ដែលនឹងផ្តល់នូវភាពរំភើបរីករាយផ្សេងៗនៅ Smart Shop តាមរយៈការសម្តែងនូវការស្វាគមន៍ដល់អតិថិជន និងជួយឆ្លើយសំណួរមូលដ្ឋានផ្សេងៗ។
ក្រោយពីត្រូវបានដាក់បង្ហាញនៅឯ Smart Shop លើផ្លូវព្រះមុន្នីវង្ស Oun Smart ដែលគឺជាមនុស្សយន្ត មានមុខមាត់ស្រដៀងមនុស្សដំបូងគេ ត្រូវបានប្រើប្រាស់ជាមួយនឹងសមត្ថភាពបែបនេះ នៅកម្ពុជា និងប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់ នឹងជួយដល់អតិថិជន ទាក់ទងនឹងព័ត៌មានអំពីផលិតផល តាមរយៈការប្រើសំឡេង។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata មានគូសបញ្ជាក់ពីមោទកភាពរបស់ Smart Axiata នៅក្នុងឋានៈជាក្រុមហ៊ុនឈានមុខគេ លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងមានការរីកចម្រើនខ្លាំងនៅកម្ពុជា ជូនដល់អតិថិជន។ លោក ថូម៉ាស ហ៊ុន បញ្ជាក់ថា៖«យើងពិតជារំភើបណាស់ក្នុងការផ្តល់ឲ្យអតិថិជន Smart Shop របស់យើង នូវបទពិសោធដ៏ពិសេសតែមួយនេះ ដោយយើងសង្ឃឹមថា វានឹងផ្តល់ការកម្សាន្ត ក៏ដូចជាលើកទឹកចិត្តឲ្យមនុស្សកាន់តែច្រើន ស្រឡាញ់បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ដូចដែលយើងមាននៅក្រុមហ៊ុន Smart។ បច្ចេកវិទ្យាកំណត់អត្តសញ្ញាណមុខមាត់ អនុញ្ញាតឲ្យមនុស្សយន្ត(Oun Smar) សម្តែងការស្វាគមន៍ដល់អតិថិជន តាមរយៈការហៅឈ្មោះរបស់ពួកគាត់ ហើយនៅពេលខាងមុខ លោកអ្នកនឹងឃើញថា មនុស្សយន្តនេះ នឹងមានអន្តរទំនាក់ទំនងកាន់តែច្រើនបន្ថែមទៀត ក្រោយពីយើងអភិវឌ្ឍសមត្ថភាពរបស់វា»។
ដូចគ្នាដែរ លោក Stjepan Udovicic ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata ដែលមានវត្តមាននៅក្នុងកម្មវិធីណែនាំវត្តមាន Oun Smart ក៏បញ្ជាក់មានមោទកភាពជាខ្លាំងដែរ ចំពោះក្រុមការងារដែលបានខិតខំ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ជួយអភិវឌ្ឍ Oun Smart។ លោក បានបន្ថែមថា៖«នៅថ្ងៃនេះ អ្នកទាំងអស់គ្នាបានឃើញពីកម្រិតសក្តានុពល ដែលអន្តរកម្មឌីជីថល អាចត្រូវបានអភិវឌ្ឍឲ្យកាន់តែល្អប្រសើរបន្ថែមទៀត និងផ្តល់ការរីករាយកាន់តែខ្លាំង។ ខ្ញុំពិតជាចង់ចាប់ផ្តើមធ្វើឲ្យ Oun Smart កាន់តែមានភាពស៊ាំទៅនឹងបរិស្ថានជុំវិញ ហើយជាការរំពឹងទុក អាចនិយាយភាសាខ្មែរ បានក្នុងពេលឆាប់ៗ»។
មនុស្សយន្តនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យា Softbank Robotics និងដំណើរការប្រាជ្ញាសិប្បនិម្មិត ដោយក្រុមហ៊ុន CouldMinds ហើយ Oun Smart ត្រូវបានកែច្នៃយ៉ាងពិសេស ដើម្បីជាមួយមនុស្សតាមរយៈការសន្ទនា។ ក្រុមហ៊ុននេះបញ្ជាក់ដូច្នេះ៖« មនុស្សយន្តម៉ូឌែលនេះមានសមត្ថភាពធ្វើជាជំនួយការម្នាក់ ដែលអាចកត់សម្គាល់មុខ និងអារម្មណ៍ជាទូទៅរបស់មនុស្ស ដើម្បីស្វាគមន៍ ប្រាប់ព័ត៌មាន និងធ្វើឲ្យមនុស្សមានការរីករាយ តាមវិធីសាស្ត្របែបច្នៃប្រឌិតថ្មីមួយ»។
ក្រោយពីដាក់ឲ្យដំណើរការជាផ្លូវការ Oun Smart នឹងចាប់ផ្តើមបម្រើ និងផ្តល់ការរីករាយ ដល់អតិថិជននៅកម្ពុជា នៅឯ Smart Shop ដែលស្ថិតនៅបណ្តោយមហាវិថីព្រះមុន្នីវង្ស និង Smart Shop នៅផ្សារទំនើប Exchange Square។
ក្រុមហ៊ុន Smart Axiata ក៏បានហៅខ្លួនឯងថា ជាម្ចាស់ជើងឯកផ្នែកឌីជីថលប្រចាំកម្ពុជា តាមរយៈផលិតផលបែបច្នៃប្រឌិតថ្មីៗជាច្រើន សេវាឌីជីថល បច្ចេកវិទ្យាទំនើប និងតួនាទីដ៏សកម្មរបស់ខ្លួន ក្នុងវិស័យបច្ចេកវិទ្យា ដែលកំពុងតែរីកចម្រើនរបស់កម្ពុជា ដូចជាការផ្តល់មូលនិធិ ក្នុងកម្មវិធីសហគ្រិនបច្ចេកវិទ្យា បណ្ដុះបណ្ដាលអ្នកដឹកនាំឌីជីថល។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Smart Axiata ក៏វិនិយោគលើអាជីវកម្មទើបបង្កើតថ្មីក្នុងស្រុកផងដែរ ដែលក្រុមហ៊ុនជឿជាក់ថា នឹងចូលរួមចំណែកក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com