កីឡាជាតិ
ជាតិ
ពានរង្វាន់សម្តេច ហ៊ុន សែន វគ្គ១/៤៖ ត្បូងឃ្មុំស្វាគមន៍ព្រៃវែង ខណៈកោះកុងជួបកំពត
07, May 2019 , 1:48 pm        
រូបភាព
ដោយ:
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន បានឈានដល់វគ្គ១/៤ ដោយនៅថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៩នេះ មានការប្រកួតចំនួនពីរគូ ក្នុងនោះត្បូងឃ្មុំស្វាគមន៍ក្រុមព្រៃវែង ខណៈក្រុមកោះកុងជួបក្រុមជាប់មាត់សមុទ្រដូចគ្នាកំពត។



ក្រុមបាល់ទាត់ត្បូងឃ្មុំ ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ភ្ញៀវព្រៃវែង សម្រាប់ជំនួបវគ្គ១/៤ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តនៅម៉ោង៣រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ។ មុនឡើងមកជួបគ្នានៅវគ្គនេះ ក្រុមទាំងពីរបានយកឈ្នះគូប្រកួតរៀងៗខ្លួននៅវគ្គ១៦ក្រុមចុងក្រោយក្នុងនោះ ត្បូងឃ្មុំយកឈ្នះពោធិ៍សាត់ក្នុងលទ្ធផល ២-១ រីឯព្រៃវែងឈ្នះបាត់ដំបង ២-០។

នៅម៉ោង៣រសៀលថ្ងៃនេះដែរ ក្រុមកោះកុងត្រូវតទល់ជាមួយក្រុមដែលជាប់មាត់សមុទ្រដូចគ្នាកំពត នៅកីឡដ្ឋានខេត្តកោះកុង។ មុនឡើងមកជួបគ្នានៅវគ្គនេះ កោះកុងបានយកឈ្នះស្វាយរៀង ៣-២ នៅវគ្គ១៦ក្រុមចុងក្រោយ ខណៈកំពតយកឈ្នះមណ្ឌលគិរី ៣-០។

ក្នុងនាមជាក្រុមម្ចាស់ផ្ទះ ត្បូងឃ្មុំ និងកោះកុងទំនងជាអាចមានភាគរយខ្ពស់ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ព្រោះក្រុមទាំងអស់ដែលឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយសុទ្ធសឹងជាក្រុមម្ចាស់ផ្ទះក្នុងវគ្គ១៦ក្រុមចុងក្រោយ៕

Tag:
 Hun Sen Cup 2019
  ត្បូងឃ្មុំ
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com