អត្ថបទពាណិជ្ជកម្ម
អភិបាលខេត្ត​កំពង់ធំ ស្វាគមន៍​ការវិនិយោគ​របស់​ក្រុមហ៊ុន អុីណា​រីតា
07, May 2019 , 3:01 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពង់ធំ​៖ ក្រុមហ៊ុន ENARITA ដែលជា​ក្រុមហ៊ុន​វិនិយោគ​ទៅលើ​វិស័យ​អ​ច​នល​ទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា បាន​បន្ត​បោះជំហាន​វិនិយោគ​ថ្មី​មួយទៀត ទៅកាន់​ខេត្តកំពង់ធំ​។ វត្តមាន​របស់​ក្រុមហ៊ុន​អ​ច​នល​ទ្រព្យ ENARITA ទទួល​បានការ​សាទរ និង​ស្វាគមន៍​យ៉ាងខ្លាំង​ពី​ថ្នាក់ដឹកនាំ ក៏ដូចជា​ប្រជាពលរដ្ឋ​។​
 
​លោក សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ បានបញ្ជាក់​នៅក្នុង​ពិធី​ជួបជុំ​ពិសា​អាហារ​សាមគ្គី និង​បទ​បង្ហាញ​អំពី​គម្រោង​វិនិយោគ របស់​ក្រុមហ៊ុន​អុី​ណា​រីតា ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​កថា​ខេត្តកំពង់ធំ ជា​ខេត្ត​ដែលមាន​សក្តានុពល​គ្រប់​វិស័យ​។ បើតាម​លោក​អភិបាលខេត្ត ខេត្ត​ដែលមាន​ទំហំ​ផ្ទៃដី​ធំជាងគេ​ទី​២ ក្នុងចំណោម​ខេត្ត​ទាំងអស់​ក្នុងប្រទេស​កម្ពុជា នេះ​ស្ថានភាព​ដី​ដែល​សម្បូរ​ដោយ​ជីវជាតិ​ដែល​អាច​ដាំ​ដំណាំ​បាន​គ្រប់​ប្រភេទ ហើយ​ល្អប្រសើរ​សម្រាប់​ការអភិវឌ្ឍន៍ ជាពិសេស ក៏មាន​តំបន់​ទេសចរណ៍វប្បធម៌​ដ៏​ល្បីល្បាញ គឺ​ប្រាសាទសំបូរព្រៃគុក និង​មាន​សក្តានុពល​ផ្សេងៗ​ជាច្រើន​ទៀត ។ 


 
​លោក សុខ លូ ក៏បាន​ថ្លែង​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​របស់​ក្រុមហ៊ុន ENARITA ដែល​បាន​ចូលមក​វិនិយោគ នៅក្នុង​ខេត្តកំពង់ធំ ពិសេស នឹង​បាន​ជួយ​ទៅដល់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាពប្រសើរឡើង​បន្ថែមទៀត​។ ទន្ទឹមនឹង​នោះដែរ លោក​អភិបាលខេត្ត បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ ទុកចិត្ត​លើ​គម្រោង​វិនិយោគ​ពិតប្រាកដ​របស់​ក្រុមហ៊ុន ENARITA ដើម្បី​ទទួលបាន​នូវ​ឱកាស​ចំណេញ​ផ្សេងៗ​ពី​ក្រុមហ៊ុន​។ ឆ្លៀត​ក្នុងឱកាស​នោះ ដែរ ក៏​សូម​អរគុណ​ចំពោះ​ក្រុមហ៊ុន ដែល​បានរួម​ចំណែក​ឧបត្ថម្ភ គាំទ្រ ដល់​កម្មវិធី​សង្ក្រាន្ត​សំបូរ​ព្រៃ​គុក ដែល​រៀបចំឡើង​ដោយ​រដ្ឋបាលខេត្ត កាលពីពេល​កន្លងទៅ និង​សំណូមពរ​ឲ្យ សមាគម​សប្បុរសធម៌​ដា​នី​ញ៉ែ​ល ដែលជា​បុត្រ​សម្ព័ន្ធ​មួយ របស់​ក្រុមហ៊ុន ENARITA ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​កំពុង​ខ្វះខាត​ឲ្យ​បាន​ធូរស្រាល និង​ដោះ​ទុក្ខលំបាក​មួយរយៈ​ផងដែរ​។​


 
​ដោយឡែក លោក ឌី​ម សួន​ណាត និង លោកស្រី ម៉ក់ សុភ​ក្ត្រ័ ដែលជា​អគ្គនាយក​ក្រុមហ៊ុន ENARITA ក៏​សូម​ថ្លែងអំណរគុណ ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​សំណាក​លោក ឯក​អភិបាលខេត្ត មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ ចូលរួម​នៅក្នុង​ឱកាស​នេះ​។ ក្រុមហ៊ុន សន្យាថា នឹង​ផ្តល់ជូន​នូវ​សេវាកម្ម​ដ៏​ល្អ​ចំពោះ​អតិថិជន​ទាំងអស់ ហើយនឹង​រួមគ្នា​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ ឲ្យ​មាន​ភាព​រីកចម្រើន​ទៅមុខ​។ 


 
​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន អុី​ណា​រីតា ឌី​វេឡុ​ប​មិន ឯ​.​ក គឺជា​ក្រុមហ៊ុន​វិនិយោគ ទៅលើ​វិស័យ​អ​ច​នល​ទ្រព្យ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផ្ដល់ជូន​នូវ Promotion ពិសេស​«​ទិញ​ដី​បាន​លុយ​» រួមទាំង​«Promotion​មាស​» ទិញ​ដី​ចំនួន​1​ឡូត៍ ថែម​មាស ១​ជី ឬក៏​ទូរ​សព្ទ័​ដៃ មួយគ្រឿង​បន្ថែម​ទៀតផង​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ក៏មាន​សេវាកម្ម ជាច្រើន​ដូចជា​ផលិត​ទឹកបរិសុទ្ធ ផលិតផល និង​សម្ភារ​កីឡា ហាង​កាហ្វេ​រីតា នៅ​ខេត្តសៀមរាប និង​ភ្នំពេញ ព្រមទាំង​សេវាកម្ម​ផ្សេងៗ ជាច្រើន​ទៀត​៕








 
(​អត្ថ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com