អត្ថបទពាណិជ្ជកម្ម
ប្រាក់ចំណូល​អន្តរជាតិ​របស់ Vietjet កើនឡើង​៥៥% ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩
07, May 2019 , 4:06 pm        
រូបភាព
ដោយ: ថ្មីៗ
ទីក្រុង​ហូជីមិញ ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩– ក្រោយពី​ពង្រីក​បណ្តាញ​ហោះហើរ​អន្តរជាតិ​ឥតឈប់ឈរ​របស់ខ្លួន ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​កើនឡើង​ជិត​១៨% នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨​។ ប្រាក់ចំណេញ​ពី​ការដឹកជញ្ជូន​ផ្លូវអាកាស នៅមុន​ពេល​កាត់​ពន្ធ បាន​កើន​ឡើងដល់ ៩២៣ ពាន់​លាន​ដុង (​ស្មើនឹង ៣៩,៦៧៥​លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​២៥,៣% បើ​ធៀប​ទៅនឹង​ឆ្នាំមុន ដែល​នាំ​ឲ្យ​ប្រាក់ចំណូល​សរុប បាន​កើន​ឡើងដល់ ១ ៦៤៨ ពាន់​លាន​ដុង ពោលគឺ​កើនឡើង​១១,៣% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨​។ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ក្រុមហ៊ុន​នេះ មិនមាន​ដំណើរការ​នៃ​ការលក់ និង​ជួល​ត្រឡប់មកវិញ​ឡើយ​។ ក្នុង​រយៈពេល​ដូចគ្នានេះ កាលពី​ឆ្នាំមុន ក្រុមហ៊ុន Vietjet មានដំណើរ​ការលក់ និង​ជួល​ត្រឡប់មកវិញ​ចំនួន​៤​ករណី​។
 
​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បានចាប់ផ្តើម​ដំណើរការ​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ចំនួន​២ និង​អន្តរជាតិ​ចំនួន​៤ ដើម្បី​ធ្វើ​ឲ្យ​ផ្លូវ​ហោះហើរ​សរុប​របស់ខ្លួន កើនឡើង​រហូតដល់ ១១១​។ ចំនួន​នៃ​ប្រាក់ចំណូល​អន្តរជាតិ បាន​កើនឡើង​ខ្ពស់ ជាង​ប្រាក់ចំណូល​ដែល​បានមកពី​ការហោះហើរ​ក្នុងស្រុក និង​បាន​កើនឡើង​ចំនួន​៥៥% នៃ​ប្រាក់ចំណូល​ពី​ការដឹកជញ្ជូន​សរុបរ​បស់​ក្រុមហ៊ុន​នេះ​។ 
 
​ផ្លូវ​ហោះហើរ​អន្តរជាតិ មាន​សមត្ថភាព​លើ​ការអភិវឌ្ឍ​ទីផ្សារ​ដ៏​ធំ​មួយ និង​បង្កើន​ប្រាក់ចំណូល​ដ៏​ខ្ពស់ ហើយ​ផ្លូវ​ហោះហើរ​នេះ ក៏​ជួយ​ឲ្យ​ក្រុមហ៊ុន Vietjet បង្កើន​ប្រាក់ចំណូល​លើ​រូបិយ​បណ្ណ​បរទេស​របស់ខ្លួន ពី​ការលក់​សំបុត្រ​ផងដែរ ស្រប​ពេលដែល​ក្រុមហ៊ុន ទទួលបាន​អត្ថប្រយោជន៍​ពី​ការធ្លាក់ចុះ​នូវ​តម្លៃ​ប្រេង លើ​ទីផ្សារ​អន្តរជាតិ​នានា​។ 
 
Vietjet បាន​ប្រតិបត្តិ​ការហោះហើរ​ចំនួន ៣៣,៦៤៦ លើក ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ទៅលើ   បណ្តាញ​ហោះហើរ​របស់ខ្លួន ដែល​គ្របដណ្តប់​លើ​គោលដៅ​ជាច្រើន ក្នុងប្រទេស​វៀតណាម ជប៉ុន ហុងកុង (​ចិន​) សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ (​ចិន​) ថៃ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី កម្ពុជា និង​ប្រទេស​ចិន​។ ក្រុមហ៊ុន Vietjet ក៏មាន​មជ្ឈមណ្ឌល​ប្រតិបត្តិ នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ឌូ​បៃ និង​ដូ​ហា​ផងដែរ​។ 
 
​ហេតុនេះ ប្រាក់ចំណូល​ស្នូល​របស់​ក្រុមហ៊ុន Vietjet ពី​ការដឹកជញ្ជូន​ផ្លូវអាកាស ក្នុង​ត្រីមាស​ទី​១ នៅ​ឆ្នាំនេះ បាន​កើនឡើង ១០,០៧១ ពាន់​លាន​ដុង ពោលគឺ​កើនឡើង​ជិត​២៨% ខណៈដែល​ប្រាក់ចំណូល​ពី​ការលក់ទំនិញ និង​សេវា​ផ្សេងៗ បាន​កើនឡើង​ចំនួន ២,៦៤៧ ពាន់​លាន​ដុង ស្មើនឹង​៤៥,១% បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ ចំនួន​នៃ​ប្រាក់ចំណូល​ផ្សេងៗ​ពី​ការលក់ទំនិញ និង​សេវាកម្ម (​ដែលជា​ប្រាក់ចំណេញ​ដ៏​ខ្ពស់​) បាន​បន្ត​កើនឡើង​ពី​២៣,១% ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ រហូតដល់​២៥,៤% នៅត្រឹម​ចុងឆ្នាំ​២០១៨ និង​កើន​ដល់​២៦,៣% នៅ​ចុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​។ លទ្ធផល​អាជីវកម្ម​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ បាន​កើនឡើង​លើសពី​ការ​ព្យាករ​ទុក ជាមួយនឹង​ប្រាក់ចំណូល​សរុប​កើន​ដល់ ១៣,៦៣៦ ពាន​លាន​ដុង ខណៈដែល​ប្រាក់ចំណេញ​សរុប​បន្ទាប់ពី​កាត់​ពន្ធ​មាន​ចំនួន ១,៤៦៣ ពាន់​លាន​ដុង ពោលគឺ​កើនឡើង​៩% និង​៧% រៀងៗ​ខ្លួន បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ 
 
​សម្រាប់​ត្រីមាស​ទី​១​នេះ ក្រុមហ៊ុន Vietjet បាន​បំពេញ​តាម​ផែនការ នៃ​ការរក​ប្រាក់ចំណូល​ចំនួន​២៣,៤% នៅ​ឆ្នាំនេះ និង​២៦,៥% នៃ​ផែនការ​រកប្រាក់​ចំណេញ​។ គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ ប្រាក់ចំណូល​មាន​ចំនួន ១៥,៥០៧ ពាន់​លាន​ដុង ដែល​កើនឡើង​៣៤,៦% បើ​ធៀប​ទៅនឹង​ត្រីមាស​មុន និង​១០,៥% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨​។ 
 
​ក្រុមហ៊ុន Vietjet បានសម្រេច​ចិត្ត​ទូទាត់​ភាគលាភ​នៅ​ឆ្នាំ​២០១៨ ក្នុង​អត្រា ៥៥% ពោលគឺ​ខ្ពស់ជាង​អត្រា​៥០% ដែល​ត្រូវ​បានអនុម័ត ក្នុង​កិច្ចប្រជុំ​ប្រចាំ​របស់​ភាគី​ពាក់ព័ន្ធ​ជាទូទៅ កាលពី​ឆ្នាំមុន​។ 
 
​ជាមួយនឹង​លទ្ធផល​អាជីវកម្ម​ដ៏​ល្អ គម្រោង​នៃ​ការពង្រីក​បណ្តាញ​ហោះហើរ​ក្នុងស្រុក និង​អន្តរជាតិ និង​ការគ្រប់គ្រង​ការចំណាយ ក៏ដូចជា​សមត្ថភាព​គ្រប់គ្រង​គុណភាព នៃ​ការប្រតិបត្តិ ក្រុមហ៊ុន Vietjet រំពឹងទុក​ថា នឹង​រក្សា​ការរីកចម្រើន​របស់ខ្លួន​ជា​វិជ្ជមាន ដែល​ត្រូវ​បានកំណត់​លើ​គោលដៅ​រយៈពេល​៣​ឆ្នាំ ដែល​ក្រុមប្រឹក្សា​គ្រប់គ្រង​ទូទៅ បានធ្វើ​របាយការណ៍​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ភាគី​ពាក់ព័ន្ធ ស្រប​ពេលដែល​ក្រុមហ៊ុន ក៏​នឹង​រក្សា​ទីតាំង​ឈានមុខ​គេ​របស់ខ្លួន លើ​ការដឹកជញ្ជូន​អ្នកដំណើរ​ក្នុងស្រុក និង​ពង្រីក​ផ្លូវ​ហោះហើរ​អន្តរជាតិ និង​ការផ្តល់ជូន​សេវា​ជាទូទៅ​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com