នៅពេលដែល​ពលរដ្ឋ​មានគំនិត ហើយ​ឧស្សាហ៍​ព្យាយាម​…!
ជាតិ
២៥ខេត្ត/រាជធានី
នៅពេលដែល​ពលរដ្ឋ​មានគំនិត ហើយ​ឧស្សាហ៍​ព្យាយាម​…!
07, May 2019 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តតាកែវ​៖ ទោះបីជា​កម្តៅថ្ងៃ​ជះ​មកលើ​ផ្ទះ​របស់លោក កក្កដា ខ្លាំង​យ៉ាងណាក៏ដោយ ក៏​គេ​មិនមាន​អារម្មណ៍​ក្តៅ​ខ្លាំង​ប៉ុន្មាន​ឡើយ ព្រោះ គេហដ្ឋាន​របស់គាត់​គ្របដណ្តប់​ដោយ​ដើមឈើ​ធំៗ​, បន្លែ​ច្រើន​ប្រភេទ និង​ត្រពាំង​ពីរ​កន្លែង​នៅក្បែរ​ផ្ទះ​របស់គាត់​។ អ្នកជិតខាង​របស់គាត់​មួយចំនួន ខ្វះ​ទឹក​ប្រើប្រាស់ តែ​លោក កក្កដា មិន​ខ្វះ​ឡើយ​។ ត្រពាំង​ពីរ​របស់គាត់ គឺជា​ត្រពាំង​ដែល​គាត់​ជីក​ដើម្បី​រក្សា​ទឹក​ទុក​, ចិញ្ចឹម​ត្រី​, ដាំ​ព្រលឹត ឬ​យក​ទឹក​ស្រោចស្រព​ដំណាំ​ផ្សេងៗ​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com