ពីនេះ ពីនោះ
ពាក្យ​«​គេចវេស​» និង​«​គេចវេះ​» មួយណា​ត្រូវ​?
08, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ដែល​ត្រឹមត្រូវ​ទៅតាម​វចនា​នុ​ក្រុម​ខ្មែរ​គឺ «​គេចវេះ​» ដែល​មានន័យថា គេច​ដោះ​មិន​ឲ្យ​ឃើញ​ខ្លួន​។ ពាក្យ​«​គេចវេះ​» កើតចេញពី​ពាក្យ​ផ្សំគ្នា​រវាង​ពាក្យ «​គេច​» និង​«​វេះ​»​។

 
​ពន្យល់​ដោយ​សម្តេច ជួន ណាត ពាក្យ «​គេច​» មានន័យថា ចៀសវាង គេច​ចុះ​គេច​ឡើង​។ ឧទាហរណ៍​៖ ទាហាន​ទៅខាង​ឆ្វេង ចោរ​គេច​ទៅខាង​ស្តាំ​។ ចំណែក​«​វេះ​» ជា​កិរិយាសព្ទ មានន័យថា គេច​មិន​ឲ្យ​ជួប​,​ដោះខ្លួន​ចេញ​មិន​ឲ្យ​ឃើញ​។ ឧទាហរណ៍​៖ វេះ​មិន​ចូល​សាលារៀន​, វេះមុខ​គេច​មិន​ឲ្យ​ជួប​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com