ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់ទេញ៉ាំអាហារច្រើនៗ? ផលវិបាកទាំងនេះអាចនឹងកើតឡើងបើសិនជាអ្នកនៅតែបន្ត
× តើអ្នកធ្លាប់ឆ្ងល់អំពីឥទ្ធិពលនៃការញ៉ាំឆ្អែតៗពេកដែរទេ?
ខាងក្រោមនេះគឺជាអ្វីដែលអាចនឹងកើតឡើងចំពោះរាងកាយអ្នកនៅពេលដែលមានទម្លាប់អាក្រក់ញ៉ាំអាហារច្រើនពេក៖
ក្រពះមិនកិនបានល្អ
ការដែលដាក់ខ្នងចុងដើម្បីគេងក្រោយពីញ៉ាំអាហារច្រើនពេកគ្មានអ្វីដែលដាក់សម្ពាធជាងលើក្រពះទេ ព្រោះវាអាចនាំឲ្យអាស៊ីតក្រពះកើនឡើងហើយច្រាលឡើងទៅបំពង់ករ ដែលជាហេតុនាំឲ្យក្រហាយដើមទ្រូងបាន។ដូច្នេះយកល្អគួរតែអង្គុយឲ្យត្រង់ឲ្យបានយូរតាមតែអាចធ្វើទៅបានរហូតដល់ភាពឆ្អែតខ្លាំងស្រាកស្រាន្តទៅវិញ ឬយ៉ាងហោចណាស់កន្លះម៉ោងអីបានហើយ។
ថាមពល
តើអ្នកមានដឹងថាហេតុអ្វីបានជាអ្នកមានអារម្មណ៍ងងុយគេងក្រោយពីញ៉ាំឆ្អែតទេ? ដើម្បីសម្រួលដល់ការរំលាយអាហារក្រោយពីញ៉ាំអាហារពេលយប់ដ៏ច្រើននោះឈាមនឹងរត់ចូលទៅក្នុងក្រពះច្រើន ដែលអាចធ្វើឲ្យអស់កម្លាំង។ រឿងនេះអាចប្រើពេលរហូតដល់២ម៉ោងឯណោះ។
អ័រម៉ូន
អ័រម៉ូនមួយឈ្មោះថាLeptin គឺជាអ័រម៉ូនឆ្អែត។ វាត្រូវបានផលិតចេញដោយកោសិកាខ្លាញ់និងដឹកជញ្ជូនក្នុងចរន្តឈាមទៅឲ្យខួរក្បាល ដើម្បីបញ្ជូនសញ្ញាថា លែងឃ្លានទៀតហើយ។ដូច្នេះនៅពេលរឿងនេះកើតឡើងហើយ ចូរឈប់ញ៉ាំទៅ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com