ជាតិ
កាកបាទក្រហម ទទួល​ថវិកា​សរុប​ជាង ២០​លាន​ដុល្លារ​ពី​សប្បុរសជន​
08, May 2019 , 12:04 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុងឱកាស​អបអរ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ថ្ងៃទី​៨​ខែឧសភា កាកបាទក្រហមកម្ពុជា​ទទួល​ថវិកា​ពី​សប្បុរសជន​ចំនួន ២០ ៧៥៧ ៥១០ ដុល្លារ​អាមេរិក​។ នេះ​បើតាម​តួលេខ​ដែល​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ។​


​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​យ៉ាង​ដូច្នេះ​ថា​៖«​សូម​ថ្លែងអំណរគុណ ដល់​សប្បុរស​ជនជាតិ អន្តរជាតិ ទាំងអស់​បាន​ចូលរួមចំណែក​ជា​ថវិកា​ក្នុង​សកម្មភាព​កាកបាទក្រហមកម្ពុជា​ស​ម្រា​ប់​បន្ត​នូវ​សកម្មភាព​មនុស្សធម៌​ជា​បន្តទៀត​។ ការបរិច្ចាគ​របស់​ស​ប្បុរ​សជន​ទាំងអស់ គឺជា​កម្លាំង​មនុស្សធម៌ ដែលជា​វប្បធម៌​ចែករំលែក និង​នៅតែ​ជា​កម្លាំង​ដ៏​រឹងមាំ និង​ជា​ប្រភពធនធាន​មិនចេះ​រីងស្ងួត សម្រាប់​បម្រើ​ដល់​វិស័យ​មនុស្សធម៌​»៕


Tag:
 កាកបាទក្រហម​
© រក្សាសិទ្ធិដោយ thmeythmey.com