កីឡាជាតិ
ជាតិ
សៀមរាប និង​កំពង់ធំ​ស្វាគមន៍​ភ្ញៀវ​រៀងៗ​ខ្លួន ដើម្បី​ប្រជែង​ដណ្តើម​កៅអី​វគ្គ​១/២
08, May 2019 , 1:53 pm        
រូបភាព
ដោយ:
​ក្រុមកីឡា​បាល់ទាត់​សៀមរាប និង​កំពង់ធំ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ស្វាគមន៍​ភ្ញៀវ​រៀងៗ​ខ្លួន សម្រាប់​ជំនួប​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត នៅ​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩​នេះ​។ ត្បួ​ង​ឃ្មុំ និង​កោះកុង​កំពុង​រង់ចាំ​នៅ​វគ្គ​១/២ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​កាលពី​ម្សិលមិញ​។​

 
​ក្រុមកីឡា​បាល់ទាត់​សៀមរាប​ត្រូវ​ប្រជែង​ជាមួយ​កែប​ដើម្បី​ដណ្តើម​កៅអី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​។ ការប្រកួត​នេះ​រៀបចំ​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​នៅវេលា​ម៉ោង​៥​រសៀល​។ មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយនេះ សៀមរាប​បាន​យកឈ្នះ​កំពង់ស្ពឺ​ដោយ​បាល់​កាត់សេចក្តី ៤-៣ ខណៈ​កែប​យកឈ្នះ​បន្ទាយមានជ័យ​ដោយ​បាល់​កាត់សេចក្តី​ក្នុង​លទ្ធផល ៤-៣ ដូចគ្នា​។  
 
​នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ​ម៉ោង​៣​រសៀល​នេះដែរ ម្ចាស់ផ្ទះ​កំពង់ធំ​ត្រូវ​តទល់​ជាមួយ​ក្រុម​រតនគិរី ដើម្បី​ប្រជែង​ដណ្តើម​កៅអី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​១/២​នេះ​ផងដែរ​។ មុន​ប៉ះគ្នា​នៅថ្ងៃនេះ កំពង់ធំ​បាន​យកឈ្នះ​ព្រះវិហារ ២-០ ខណៈ​រតនគិរី​យកឈ្នះ​តាកែវ​ក្នុង​លទ្ធផល ៣-១​។ 
 
​ក្រុម​ឈ្នះ​នៅថ្ងៃនេះ ត្រូវ​ទៅ​ជួប​ក្រុម​ត្បូងឃ្មុំ និង​កោះកុង ដែល​កំពុង​រង់ចាំ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​អង្គារ ទី​៧ ខែឧសភា ក្រុម​ត្បូងឃ្មុំ​បាន​យកឈ្នះ​ព្រៃវែង​ក្នុង​លទ្ធផល ២-០ ខណៈ​កោះកុង​យកឈ្នះ​កំពត ១-០៕  

Tag:
 Hun Sen Cup 2019
  សៀមរាប​
  កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com