អត្ថបទពាណិជ្ជកម្ម
OPPO F11 Pro Avengers Limited Edition ក៏​ធ្វើ​ឲ្យ​តារា​ល្បីៗ​នៅ​កម្ពុជា​រំជើបរំជួល​ដែរ ហើយ​ថែមទាំង​នាំគ្នា​ផុស​ព្រោងព្រាត​ក្នុង​ហ្វេ​ស​ប៊ុ​ក​
08, May 2019 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
Avengers Endgame ប្រមូលផ្តុំ​តួអង្គ​ទាំងអស់ ឲ្យ​មកជួប​ជុំគ្នា ដែល​ធ្វើ​ឲ្យ​ទស្សនិកជន នៅ  តាម​រោងកុន​ទាំងនោះ មានការ​ហ៊ោ​យ៉ាង​ទ្រហឹង អឹងកង​តែម្តង ជាពិសេស​នៅពេលដែល ពួកគេ​បានឃើញ​ពី​ភាពខ្លាំង​របស់ Hero នីមួយៗ​។ អ្វីដែល​សោកស្តាយ​នោះ គឺ តួអង្គ Iron Man បាត់បង់​ជីវិត វា​ពិតជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ណាស់​។ ចំណែក​តួអង្គ Thanos ក៏បាន​រលាយបាត់​ពី​ភពផែនដី ដោយសារតែ​ការ​ផ្គុំ​គ្នា នៃ​ត្បូង​ទាំង​៦​គ្រាប់ (Infinity Stone)​។​
 
​វគ្គ Endgame នេះ​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ Avengers ខកបំណង​ទេ ព្រោះ​វា​មិន​ត្រឹមតែ​ល្អមើល​ខ្លាំង​ហើយ ថែមទាំង​មាន​ឈុត​ឆាកកំប្លែងៗ​ថែម​ទៀតផង​។ ជាពិសេស​នៅ​វគ្គ​ចុង​ក្រោយនេះ គឺមាន​ការប្រមូល​ផ្តុំគ្នា​របស់​ក្រុម Avengers ដែល​ធ្លាប់ធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​តួអង្គ Thanos កាលពី​៥​ឆ្នាំមុន ដែលជា​តួអង្គ​មាន​ទស្សនៈ​ផ្ទុយគ្នា​ពី​ក្រុម Avengers ក្នុង​ការជួយ​មនុស្ស​តាមបែប​ផែន​របស់​ពួកគេ​។ 


 
​បើ​ចង់ដឹងថា​រឿងនេះ​វា​ល្អមើល​ប៉ុនណ្ណា លោកអ្នក​អាច​ទៅ​ទស្សនា​នៅតាម​រោងកុន Major Cineplex គ្រប់​សាខា​ទាំងអស់ ដែល​សហការគ្នាជាមួយ​និង​ក្រុមហ៊ុន OPPO ដែលជា​ក្រុមហ៊ុនទូរស័ព្ទ​តែមួយគត់ ដែល​បាន​រចនា និង ផលិត​ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition​។ ម៉ូ​ឌែ​ល​នេះ បាន​រចនា​រូបរាង​ថ្មី Style Marvel's Avengers Limited Edition ដើម្បី​អបអរសាទរ​រឿង Avengers Endgame របស់ Marvel ជាពិសេស Fan របស់​រឿង Avengers អា​ចរក​ទិញ​វា​ទុកជា​អនុស្សាវរីយ៍ នៃ​ប្រវត្តិសាស្ត្រ Avengers ដែល​ពួកគេ​បាន​ទស្សនា ពីព្រោះថា​គ្រាន់តែ​ប្រអប់​របស់​វា​ក៏​ឡូយ​ដែរ ដោយមាន​ភ្ជាប់​ជាមួយ​កាក់​មាស​មាន Logo Avengers អាច​បង្វិល​ចុះឡើង​បាន​។​


 
​ម៉ូ​ឌែ​ល​នេះ មាន RAM 6GB និង ROM 128GB វា​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ជំនាន់ 3.0 ជាមួយនឹង​ថាមពល​ថ្ម​ទំហំ​ធំ 4000mAh វា​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 48MP វា​មាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន 16 MP, វា​មាន​អេក្រង់​លាត​ពេញ 6.5 FHD (Panoramic Screen) ដែល​ប្រដូច​ទៅនឹង​កម្លាំង​ដ៏​មហិមា របស់ Hero​ទាំង​៦ នៅក្នុង​រឿង Avengers ដូច្នេះ​ដែរ​។ OPPO F11 Pro Avengers Limited Edition មានតម្លៃ​ត្រឹមតែ 389$ ប៉ុណ្ណោះ តែ​សមត្ថភាព​វិញ​គឺ​អស្ចារ្យ​តែម្តង​។​


 
​ថ្ងៃនេះ​ទៀតសោត យើង​សង្កេតឃើញ​វត្តមាន​អ្នកនាង ពេជ្រ សោភា​, កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង​លោក Step  ដែលជា​តារា​តំណាង​ឲ្យ​ក្រុមហ៊ុន OPPO និង​ជា​តារាចម្រៀង​ដ៏​ល្បី​នៅ​ប្រទេស​កម្ពុជា បាន​បង្ហោះ​រូប​ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition នៅលើ Account Facebook របស់​ពួកគេ​ដ៏​ស្រស់ស្អាត និង ទាក់ទាញ​ខ្លាំងណាស់ ឃើញ​ហើយ លង់​ស្រឡាញ់​តែម្តង​។ មិនតែប៉ុណ្ណោះ យើង​ក៏​ឃើញ​មាន​តារាៗ ដ៏​មាន​ប្រជាប្រិយភាព​ដទៃទៀត រួមមាន អ្នកនាង សុខ សុមា​វ​ត្តី​, លោក ជា វណ្ណា​រិ​ទ្ធ​,​កញ្ញា សាឡា​ត់ ស្រី​ឡាង​, លោក ហៃ ប៉ាវ​ហុ និង​លោក កែវ សុខ​ផេង ដែលជា​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដ៏​ល្បីល្បាញ ក៏បាន​ផុស​រូបភាព​ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ព្រមៗ​គ្នា​ផងដែរ ដើម្បី​បង្ហាញ​ពី​ការស្រលាញ់​ពេញចិត្ត​របស់​ពួកគេ ចំពោះ​ម៉ូ​ឌែ​ល​មួយ​នេះ​។​


 
​តោះ Fan Avengers នាំគ្នា​ទៅ​ទិញ ទូរ​សព្ទ Avengers ព្រោះ​ចំនួន​មានកំណត់ ដូច្នេះ​បើ​ទិញ​មិនទាន់​ទេ​ប្រយ័ត្ន​ស្តាយក្រោយ​ណា ! ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition នេះ សូម​លោកអ្នក​អាច​ចូលទៅ​កាន់ Page https://web.facebook.com/OPPOCAMBODIA/ ៕      






 

© រក្សាសិទ្ធិដោយ thmeythmey.com