អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន Royal Group បើកសម្ពោធ​គម្រោង​អភិវឌ្ឍ​ក្នុង​តំបន់​ទួលគោក​
08, May 2019 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​07 ខែឧសភា ឆ្នាំ​2019 ៖ នៅថ្ងៃនេះ ក្រុមហ៊ុន Royal Group មាន​មោទនភាព​ក្នុងការ​បង្ហាញ​គម្រោង​អភិវឌ្ឍ​ចម្រុះ ដ៏​សំខាន់​នៅក្នុង​តំបន់​ទួលគោក ជាមួយនឹង​ដៃគូ​សហការ​អភិវឌ្ឍ​អចលនទ្រព្យ Hong Lai Huat  ដែលមាន​ទីតាំងនៅ​ប្រទេស​សិង្ហ​បុរី​។

ជាមួយនឹងទំហំនៃការអភិវឌ្ឍន៍ចំនួន ១០០,០០០ ម៉ែតការ៉េ គម្រោងអភិវឌ្ឍនេះនឹងបង្កើតឱកាសដល់ប្រជាជនទាំងការសាងសង់លំនៅដ្ឋាន និងឱកាសធ្វើពាណិជ្ជកម្ម ពង្រឹងសេដ្ឋកិច្ចគ្រួសារ បង្កើតការងារ និងទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនថែមទៀតនៅចំណុចកណ្តាលនៃទីក្រុងដ៏រីកចម្រើនមួយនេះ។ 


 
​ប្រភេទ​ផ្ទះ អា​ផាត​មិន ចំនួន 851​ខ្នង និង​ផ្ទះ​ដែល​អាចធ្វើ​ពាណិជ្ជ​កម្មបាន ចំនួន 50​ខ្នង នឹង​ត្រូវបាន​សាងសង់ លើដី​អភិវឌ្ឍន៍​ដែលមាន​ឈ្មោះថា រ៉ូយ៉ាល់​ផ្លា​ទី​នី​ម (Royal Platinum)​។​
 
​ហាង​លក់ទំនិញ​ដែល​ស្ថិត​លើផ្លូវ​ក្នុង​បុរី នឹងមាន​ភាព​ទាក់ទាញ​ដល់​អាជីវករ និង​ជា​កន្លែង​ដែល ផ្តល់​សេវា បទពិសោធន៍​ធ្វើ​ពាណិជ្ជកម្ម លើ​យីហោ​អន្តរជាតិ​ល្បីៗ ក៏ដូចជា​បំពាក់​នូវ​ទំនិញ​ថ្មី​ចម្រុះ​ជាច្រើន​ប្រភេទ រួមមាន​ភោជនីយដ្ឋាន សំលៀកបំពាក់ ជាដើម​។​ល​។​


 
​សំណង់​អគារ​លំនៅដ្ឋាន និង​ស្តង់​លក់ទំនិញ​នេះ នឹងត្រូវ​បានចាប់ផ្តើម​ដាក់លក់ នៅ​ខែមិថុនា ឆ្នាំនេះ ជាមួយនឹង​ការសាងសង់​ដែល​រំពឹងថា នឹងត្រូវ​បានបញ្ចប់​ក្នុង​រយៈពេល​២​ឆ្នាំកន្លះ​។​
​លោក គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Royal Group  និង​លោក Dato Dr Johnny Ong នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Hong Lai Huat Group គ្រុប បាន​ចូលរួម ក្នុង​កម្ម​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅថ្ងៃនេះ​។​


 
​លោក Mark Hanna នាយក​ផ្នែក​ហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន Royal Group បាន​និយាយថា ការអភិវឌ្ឍ​នេះ​មាន​សារៈសំខាន់ ប្រកបដោយ​ភាព​រីកចម្រើន​ក្នុង​តំបន់​ទួលគោក ដែលជា​តំបន់​ដ៏​សម្បូរបែប​មួយ នៅ​ចំណុចកណ្តាល​ទីក្រុង​។ លោក Hanna បាន​បន្ថែមថា​៖«​ពួកយើង​ជឿជាក់ថា ការអភិវឌ្ឍ​នេះ​នឹង​ផ្តល់នូវ​ភាពទំនើប ទាក់ទាញ ក្នុងការ​រ​រស់នៅ​ដល់​ក្រុមគ្រួសារ និង​បរិយាកាស​ធ្វើ​ការងារ សម្រាប់​អាជីវកម្ម​ធុន​តូច និង​មធ្យម ដ៏​មាន​សក្តានុពល ជាមួយនឹង​ការិយាល័យ​ការងារ​ដ៏​ទំនើប​»​។​


 
​ការអភិវឌ្ឍ​នេះ ក៏​នឹង​ផ្តល់នូវ​ជម្រើស​ក្នុង​ការទិញ​ទំនិញ​ដ៏​ច្រើន និង​កន្លែង​កម្សាន្ត​សម្រាប់​មនុស្ស​គ្រប់​វ័យ រួមបញ្ចូល​ទាំង​ហាង​ទំនិញ​ក្នុង​បុរី ភោជនីយដ្ឋាន ក្លឹប​ហាត់ប្រាណ​ជាដើម​។​
 
​ការអភិវឌ្ឍ​នេះ គឺជា​គម្រោង​ចុងក្រោយ​មួយ របស់​ក្រុមហ៊ុន Royal Group រួមបញ្ចូល​ទាំង​សហគមន៍ Northbridge Communities អាគារ​ខុន​ដូ North Park Condominium និង​សាលា​អន្តរជាតិ Southbridge International School៕


 
​អំពី​ក្រុមហ៊ុន Royal Group៖
 
​ក្រុមហ៊ុន Royal Group  គឺជា​ក្រុមហ៊ុន​វិនិយោគទុន និង​អភិវឌ្ឍន៍​លំដាប់​កំពូល របស់​ប្រទេស​កម្ពុជា ដែល​រួមបញ្ចូល​គ្នា​ប្រមាណ 30​ក្រុមហ៊ុន មកពី​ផលប័ត្រ​ផ្សេងៗ​គ្នា​។ ដោយ​ត្រូវបាន​ស្ថាបនា​ឡើង ជា​ក្រុមហ៊ុន​វិនិយោគ​ប្រកបដោយ​យុទ្ធសាស្ត្រ ក្រុមហ៊ុន​នេះ នៅតែ​បន្ត​រក្សាបាន​នូវ​ប្រជាប្រិយភាព​របស់​ខ្លួន ក្នុងចំណោម​ឧស្សាហកម្ម​ដ៏​ធំ​លើ​ច្រើន​វិស័យ រួមមាន​ទូរគមនាគមន៍ ដឹកជញ្ជូន ថាមពល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការកម្សាន្ត ធនាគារ និង​ហិរញ្ញវត្ថុ ការធានារ៉ាប់រង សណ្ឋាគារ និង​រមណីយដ្ឋាន ការអប់រំ អភិវឌ្ឍន៍​អចលនទ្រព្យ ពាណិជ្ជកម្ម និង​កសិកម្ម​។ 


 
​ក្រុមហ៊ុន Royal Group  គឺជា​ច្រកចេញចូល​យុទ្ធសាស្ត្រ នៃ​ការវិនិយោគ​សម្រាប់​ប្រទេស​កម្ពុជា​។ តាមរយៈ​បទពិសោធន៍​នៃ​ការធ្វើ​ការសហការ​ជា​ដៃគូ​ដ៏​ជោគជ័យ ជាមួយនឹង​វិនិយោគិន​មកពី​វិស័យ​ផ្សេងៗ​គ្នា ក្នុង​ឧស្សាហកម្ម ក្រុមហ៊ុន Royal Group បានផ្តល់​ជូន​នូវ​ការវិនិយោគ ដ៏​មាន​សក្តានុពល ជាមួយនឹង​សេដ្ឋកិច្ច​ទីផ្សារសេរី​ដំបូង​គេ នៅក្នុង​តំបន់​មេគង្គ នៃ​ទ្វីបអាស៊ី​។ យើង​ស្វាគមន៍​សម្រាប់​ការពិភាក្សា​អំពី​តម្រូវការ​វិនិយោគ​រប​ស់​អ្នក​។ ក្រុមហ៊ុន Royal Group បន្ត​ពង្រីក​វិសាលភាព​របស់ខ្លួន​នៅក្នុង​វិស័យ​ឧស្សាហកម្ម និង​តែងតែ​ស្វែងរក​ឱកាស​ថ្មី​ក្នុង​ការពង្រីក និង​លើកកម្ពស់​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​អំពី​ក្រុមហ៊ុន Hong Lai Huat Group៖

​ក្រុមហ៊ុន Hong Lai Huat Group Limited គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បីល្បាញ ដែលមាន​ភាពជោគជ័យ​ជាង 31​ឆ្នាំ​។ ក្រុមហ៊ុន​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ 1988 និង​បានបញ្ចប់​គម្រោង​សាងសង់​លំនៅដ្ឋាន ពាណិជ្ជកម្ម និង​គម្រោង​ឧស្សាហកម្ម​ជាច្រើន នៅ​ទូទាំងប្រទេស​សិង្ហ​បុរី​។ នៅក្នុង​ឆ្នាំ 2008 ក្រុមហ៊ុន​នេះ បាន​បញ្ចូល​ខ្លួន​ទៅក្នុង​វិស័យ​កសិកម្ម ដែល​ផ្តោតលើ​ការដាំដុះ​ដំឡូង​មី នៅលើ​ផ្ទៃដី​ទំហំ មួយ​ម៉ឺន​ហិកតា នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នៃ​កម្ពុជា និង​បាន​ផលិត​ម្សៅ​ពី ម្សៅដំឡូង​មី native tapioca សម្រាប់​ម្ហូបអាហារ និង​ឧស្សាហកម្ម នៅ​ទ្វីបអឺរ៉ុប និង​អាស៊ីអាគ្នេយ៍​។​


 
​នៅក្នុង​ឆ្នាំ 2016 ក្រុមហ៊ុន​នេះ បាន​បើក​ដំណើរការ​គម្រោង D’Seaview ជា​គម្រោង​អភិវឌ្ឍន៍​ដំបូង​គេ ដែល​ទទួលបាន​កម្មសិទ្ធិ​ប្រើប្រាស់​នៅ​កម្ពុជា ដែល​នឹងត្រូវ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​។ គម្រោង​នេះ​បាន​សាងសង់​លំនៅដ្ឋាន ចំនួន 737​ខ្នង និង​ស្តង់​លក់ទំនិញ​ចំនួន 67​ខ្នង​។ ក្នុង​ឆ្នាំ 2019 ក្រុមហ៊ុន នឹង​ចាប់ផ្តើម​បើក​ដំណើរការ​គម្រោង Royal Platinum ដែលជា​ការអភិវឌ្ឍ​ចម្រុះ​លើក​ទី​ពីរ​របស់ខ្លួន បន្ទាប់ពី​ភាពជោគជ័យ​នៃ​គម្រោង D’Seaview​។ Royal Platinum នឹង​ត្រូវបាន​អភិវឌ្ឍ​នៅ​តំបន់​ទួលគោក ជាមួយនឹង​លំនៅដ្ឋាន និង​ស្តង់​លក់ទំនិញ​ចំនួន 800​។ ក្រុមហ៊ុន Hong Lai Huat Group Limited ត្រូវបាន​ចុះបញ្ជី​ជា គណៈកម្មាធិការ​នៃ​ផ្សារភាគហ៊ុន​សិង្ហ​បុរី នៅ​ពី​ថ្ងៃទី 21 ខែមិថុនា​ឆ្នាំ 2000៕
















 

© រក្សាសិទ្ធិដោយ thmeythmey.com