ជាតិ
សង្គមជាតិ
ចាប់​ជនជាតិ​ចិន​២៨​នាក់ ពីបទ​ជំរិត​ទារលុយ​តាម​អ៊ីនធឺណិត​
08, May 2019 , 8:19 pm        
រូបភាព
សកម្មភាពដែល​កង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ចាប់​ខ្លួន​ជនជាតិ​ចិនទាំង​២៨រូប​ពីបទជំរិត​ទារលុយតាមអ៊ីនធឺណិត
សកម្មភាពដែល​កង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ចាប់​ខ្លួន​ជនជាតិ​ចិនទាំង​២៨រូប​ពីបទជំរិត​ទារលុយតាមអ៊ីនធឺណិត
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជនជាតិ​ចិន​ទាំង​២៨​នាក់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេ​វក​ម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ចាប់ខ្លួន​ពីបទ​ជំរិត​ទារលុយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ នេះ​បើតាម​លោក ហួរ ម៉េង​វាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ ដែល​បាន​ប្រាប់​ដល់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។


 
​វត្ថុតាង​ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដកហូត​ពី​ជនជាតិ​ទាំងនោះ មានដូចជា ទូរ​សព្ទ​ដៃ​៤​គ្រឿង​, ទូរ​សព្ទ​ដៃ Nokia ១១​គ្រឿង​, IPad mini ៥​គ្រឿង​, ម៉ាស៊ីន​បែងចែក​អ៊ីនធឺណិត​៦​គ្រឿង​, ដុំ​ភ្លើង​១​ដុំ​, Lap Top ៣​គ្រឿង​, ម៉ាស៊ីន​បំផ្លាញ​ក្រដាស​១​គ្រឿង​, ម៉ាស៊ីន​ព្រី​ន ១​គ្រឿង​, ឯកសារ​មួយចំនួន​, រថយន្ត LEXUS.RX30០ ១​គ្រឿង និង​ម៉ាស៊ីនថតរូប​មួយគ្រឿង​។  
​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ   ជន​ទាំង​២៨​នាក់​នោះ ត្រូវបាន​នាំទៅ​សាកសួរ និង​ចាត់ការ​តាម​វិធានការ​នៃ​ច្បាប់​៕

Tag:
 ចិន​
 ​អ៊ីនធឺណិត
© រក្សាសិទ្ធិដោយ thmeythmey.com