សង្គមអន្តរជាតិ​
អន្តរជាតិ
«​ផ្សារ​បុរាណ​ចិន​» បណ្ដុំ​វប្បធម៌​និង​លំនាំ​នៃ​ការរស់នៅ​របស់​ប្រជាជន​ចិន រាប់ពាន់​ឆ្នាំមុន​
08, May 2019 , 6:00 pm        
រូបភាព
​ខេត្ត​ជឺ​ជាំ​ង​, ចិន​៖ «Qinghefang» ដែលមាន​ទីតាំង​ជិត​ជើងភ្នំ Wu Shan នា​ក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង ជា​តំបន់​វប្បធម៌ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​។ បច្ចុប្បន្ន «Qinghefang» បាន​ក្លាយជា​ផ្សារ​បុរាណ​មួយ ដែលមាន​ដាក់តាំង​លក់​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ​។ នៅតាម​តូប​នីមួយៗ និង​មុខផ្ទះ​របស់​ប្រជាជន​ចិន តាម​វិថី Qinghefang ឬ​ហៅថា ផ្សារ​បុរាណ ដែល​ពួកគេ​ដាក់លក់​សម្លៀកបំពាក់​, គ្រឿង​លម្អ​, វត្ថុ​អនុស្សាវរីយ៍​ហូរហែ រួមទាំង​មាន​ហាង​តែ និង​អាហារ​ផង​នោះ សុទ្ធសឹង​ជា​រចនាប័ទ្ម​ចិន​បុរាណ ដែល​បន្សល់ទុក​ពី​ដូនតា​របស់​ពួកគេ​។ ចាប់ពី​ម៉ោង​៩​ព្រឹក ផ្សារ​បុរាណ នេះ បើកទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជា​រៀងរាល់ថ្ងៃ ដោយ​ភ្ញៀវទេសចរ​ខ្លះ ដើរ​ទិញ​ទំនិញ និង​ខ្លះទៀត ផ្តិត​យក​ទិដ្ឋភាព​ផ្សារ​បុរាណ​ដ៏​អ៊ូអរ ហាក់​នឹកឃើញ​ពី​ការរស់នៅ​របស់​ប្រជាជន​ចិន​នា​សម័យមុន តាម​រឿង​ភាគ​ចិន​បុរាណ​៕

 
 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ផ្សារ​បុរាណ ដែល​ស្ថិតនៅតាម​វិថី Qinghefang ក្បែរ​ជើងភ្នំ Wu Shan នា​ក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន ដូចតទៅ​៖ 
 





















Tag:
 ចិន​
  វប្បធម៌​
  ប្រវត្តិសាស្ត្រ​
  ផ្សារ​បុរាណ​
  ក្រុង​ហាង​ចូ​វ​
  ខេត្ត​ចឺ​ជាំ​ង​
© រក្សាសិទ្ធិដោយ thmeythmey.com