កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Ajax ឬ Spurs ដែល​ត្រូវ​ទៅ​ជួប Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​?
08, May 2019 , 7:39 pm        
រូបភាព
​ក្រុម Tottenham Hotspurs នឹងធ្វើ​ដំណើរ​ទៅ​ទឹកដី Ajax ដើម្បី​តទល់​គ្នា​ក្នុងជំនួប​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League នៅ​កីឡដ្ឋាន Johan Cruyff Arena ដែលជា​ការប្រកួត​កាត់សេចក្តី​យក​មួយក្រុម​ទៅ​ជួប Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​


Ajax បាន​យកឈ្នះ Spurs នៅ​ជើង​ទី​១​ដោយ​លទ្ធផល ១-០ នៅ​ទឹកដី Tottenham Hotspurs​។ ជ័យជម្នះ​១​គ្រាប់​ក្រៅ​ដី​នេះ​បានធ្វើ​ឲ្យ​ក្រុម​ពី​ហូ​ឡង់​មានប្រៀប​ជាង​ក្រុម​មាន់​ខ្នាយ​មាស​ពី​អង់គ្លេស​សម្រាប់​ជំនួប​ជើង​ទី​២​នេះ​។​
 
​សម្រាប់​សមាសភាព​កីឡាករ​របស់​ក្រុម​លោក Mauricio Pochettino សម្រាប់​ជំនួប​សំខាន់​នៅ​រាត្រី​ថ្ងៃទី​៨ ខែឧសភា វេលា​ម៉ោង ២:០០​នាទី​អា​ធ្រា​ត្រ​នេះ មានដូចជា​ខ្សែបម្រើ Erik Lamela ខ្សែការពារ Serge Aurier និង Jan Vertonghen ដែល​របួស​កាលពី​ប្រកួត​មុន​សុទ្ធតែ​អាច​ចូល​លេង​វិញ​បាន ខណៈ​ខ្សែ​ការ Davinson Sanchez អវត្តមាន​នៅ​យប់​នេះ​។​
  
 
​ខ្សែប្រយុទ្ធ Harry Kane (​របួស​កជើង​) និង​ខ្សែបម្រើ Harry Winks (​ក្រលៀន​) មិន​អា​ចូល​លេង​បានឡើយ​។ យ៉ាងណា Spurs នៅមាន​ខ្សែបម្រើ​ឆ្មើ​ម Christian Eriksen, Dele Alli រួមទាំង​ខ្សែប្រយុទ្ធ​ឆ្នើម Heung-min Son ដែល​អវត្តមាន​នៅ​ជើង​ទី​១ សុទ្ធតែជា​ក្តីសង្ឃឹម​សម្រាប់​ក្រុម​លោក Pochettino ដើម្បី​ឈានទៅ​កាន់​វគ្គ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​
  
​ដោយឡែក​ក្រុម Ajax ពួកគេ​មិនមាន​កីឡាករ​សំខាន់​របួស​ឡើយ​សម្រាប់តតាំង​ជាមួយ Spurs ដ្បិត​ពួកគេ​មាន​ពេល​សម្រាក​និង​ហ្វឹកហាត់​ពេញលេញ​ព្រោះ​គ្មាន​ភារកិច្ច​ប្រកួត​ក្នុង​លី​គ​។​
  
 
Ajax និង Spurs ត្រូវ​សម្រេចយក​មួយក្រុម​ដើម្បី​ទៅ​ដណ្តើមពាន​កំពូល​អឺរ៉ុប​រដូវ​កាល ២០១៨-១៩ ជាមួយ Liverpool ដែល​បាន​ទម្លាក់ Barcelona ដោយ​លទ្ធផល​ទាំងពីរ​ជើង ៤-៣​។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ​៕

 

 

Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com