ជាតិ
នៅពេលដែលភរិយាបង្ហាញស្វាមីពីបច្ចេកទេសបំបែកឪឡឹក!
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃព្រហស្បតិ័ ទី៩ ខែឧសភា នេះ បានបង្ហោះឃ្លីបវីដេអូមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែលបង្ហាញពីសកម្មភាពរបស់សម្តេច និងសម្តេច ប៊ុន រ៉ានី ដែលជាភរិយា ដើរក្នុងចម្ការ។
សម្តេចទាំងពីរបានបេះឪឡឹកមួយផ្លែក្នុងចម្ការនោះ ដោយដំបូងសម្តេច ហ៊ុន សែន ព្យាយាមបំបែកឪឡឹកដោយប្រើដៃ តែក្រោយមកសម្តេច ប៊ុន រ៉ានី បានយកឪឡឹកនោះ ទៅបំបែកដោយប្រើជង្គង់ពីរដង។
សូមទស្សនាឃ្លីបវីដេអូ៖
© រក្សាសិទ្ធិដោយ thmeythmey.com