ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់​រក្សា​តម្រងនោម​កុំ​ឲ្យ​ក្រួស​កើត​ទៀត​បាន គួរតែ​ធ្វើ​បែបណា​?
26, Aug 2023 , 6:59 am        
រូបភាព
​ក្រួស​ក្នុង​តម្រងនោម​ គឺជា​សារធាតុ​តូចៗ ដែល​រឹង​កកកុញ​គ្នា ដែល​ធាតុ​ផ្សំ​របស់​វា​ច្រើន​តែមាន​ក្នុង​ទឹកនោម​តែម្តង​។ តាមរយៈ​ការបង្កើត​នូវ​ការផ្លាស់ប្តូរ​ជាច្រើន​ក្នុង​របប​អាហារ អ្នក​ប្រហែលជា​អាច​បន្ថយ​ ការ​ប្រឈម​នឹង​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​នេះ​បាន​។


 
​ខាងក្រោម​នេះ​គឺជា​ការផ្លាស់ប្តូរ​របប​អាហារ​មួយចំនួន ក៏ដូចជា​របៀប​រស់នៅ​ដែល​អាចជួយ​អ្នកការពារ​ កុំ​ឲ្យ​ក្រួសតម្រងនោម​មក​កើតឡើង​ទៀត​បាន​៖
 
•​ ​ចូរ​ញ៉ាំ​ទឹក​យ៉ាងហោចណាស់ ២​ទៅ​៣​លីត្រ​ក្នុង​មួយថ្ងៃ​
•​ ​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ​ពីរ​បប​អាហារ​
•​ ​កាត់បន្ថយ​ចំនួន​ប្រូតេអ៊ីន​សាច់​ដែល​អ្នក​ញ៉ាំ​
•​ ​បន្ថយ​ការ​ញ៉ាំ​អាហារ​សម្បូរ​សារធាតុ Oxalate ដូចជា សណ្តែកដី 
•​ ​ចូរ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម ឬ​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com