អត្ថបទពាណិជ្ជកម្ម
មិនមែន Zoom ត្រឹម ១០ ទៅ ២០​ទេ តែ​លើក​នេះ​គឺ ៦០ តែម្តង សម្រាប់​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល OPPO Reno 10X Zoom
09, May 2019 , 10:04 am        
រូបភាព
ដោយ: ថ្មីៗ
​លើក​នេះ OPPO លេង​ខ្លាំងៗ​តែម្តង ស្មានតែ​វា Zoom បានតែ​ត្រឹមតែ​១០ ទៅ​២០ ដង​ទេ មាន​ឯណា លេង​ដំឡើង​កម្រិត Zoom នៅលើ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល OPPO Reno 10X Zoom ដែល​ធ្វើ​ឲ្យ​ដៃគូ​ប្រកួតប្រជែង នឹកស្មាន​មិន​ដល់​។​​
 
OPPO ម៉ូ​ឌែ​ល​នេះ​មាន សេន​ស័​រ​កាមេរ៉ា ៣ គ្រាប់ នៅ​ផ្នែក​ខាងក្រោយ ដូចជា សេន​ស័​រ​ទំហំ 48MP ជា​កាមេរ៉ា​ដើម​+13MP​ជា Len​កាមេរ៉ា​ប្រភេទ Telephoto + 8MP សម្រាប់​ជំនួយ​លើ​ការថត​ជា​លក្ខណៈ Ultra-Wide Angle បន្ថែមទៀត​។ កាន់តែ​ពិសេស​វា​មាន Len ប្រភេទ Periscope ដែល​អាច Zoom បាន​ដល់​ទៅ ១០ ដងនោះ ក៏មាន​ភ្ជាប់​មកជា​មួយ OIS (Optical Image Stabilization) ដើម្បី​កាត់បន្ថយ​ភាព​ញ័រ ដោយ​វា​អាចធ្វើ​ឲ្យ​រូបភាព នៅតែ​រក្សា​លក្ខណៈ​ច្បាស់​ល្អ កាន់តែ​ពង្រីក កាន់តែច្បាស់​។​


 
​គួរបញ្ជាក់​ផងដែរ​ថា កន្លងមក​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ធ្លាប់បាន​ប្រកាសថា នឹង Upgrade បច្ចេកវិទ្យា​របស់ខ្លួន​ពី OPPO Reno 10x zoom ទៅជា 20X Digital Zoom ប៉ុន្តែ​វា​ហួស​ពី​ការរំពឹងទុក​របស់​អ្នកប្រើប្រាស់ ដោយ OPPO បាន Upgrade ទូរស័ព្ទ Reno 10x zoom របស់ខ្លួន រហូតដល់​ទៅ​កម្រិត 60X នៃ Digital Zoom ។ ការវិវឌ្ឍ​ន៍​ក៏​អស្ចារ្យ​លើស​ការរំពឹង​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង ជាពិសេស​បច្ចេកវិទ្យា Zoom ដ៏​មហិមា​នេះ នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​ជា​លើកដំបូង​បំផុត នៅ​កោះ​តៃវ៉ាន់ ប្រទេស​ចិន មុនពេល​ដែល​វា​ទៅកាន់​តំបន់​អឺរ៉ុប​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់ បណ្ដាញ​សង្គម​ចិន​ដែលមាន​ឈ្មោះថា Weibo លោក Brain Shen ដែលជា​អនុប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន OPPO ក្នុងប្រទេស បានបញ្ជាក់​ដោយផ្ទាល់​ថា      ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល OPPO Reno 10X Zoom នឹង​អាច​តម្លើង​បច្ចេកវិទ្យា Zoom បាន​ទៅដល់ 60X (Digital Zoom) ឯណោះ ដែល​ទាំងអស់នេះ អាច​ចាត់ទុកជា​ព័ត៌មាន​ពិតប្រាកដ​ហើយ មិនមែនជា​ពាក្យ​ច​ចាម​អារាម​នោះទេ​។​
 
​ដូច្នេះ​យើងទាំងអស់គ្នា​រង់ចាំ​មើល​ថា​តើ OPPO នឹងមាន​គម្រោង​នាំចេញ Reno 10x zoom របស់ខ្លួន ទៅកាន់​តំបន់​ណា​ជា​បន្តទៀត បន្ទាប់ពី​ដំណើរ​ការលក់​ក្នុងប្រទេស​របស់ខ្លួន​នោះ​។​
​សូម​ទស្សនា​វីដេអូ​បែកធ្លាយ​ពី​គេហទំព័រ Weibo ស្តីពី​ការ Zoom 60​ដង​របស់ Reno ដូចខាងក្រោម​។​
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com