ជាតិ
តំបន់​មួយចំនួន នៅ​ភ្នំពេញ​និង​ខេត្តកណ្ដាល នឹងត្រូវ​ផ្អាក​ចរន្តអគ្គិសនី រយៈពេល​៤​ថ្ងៃ​
09, May 2019 , 10:25 am        
រូបភាព
រូបភាពពីអគ្គិសនីកម្ពុជា
រូបភាពពីអគ្គិសនីកម្ពុជា
​អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​ខណ្ឌ​មួយចំនួន​នៅ​ភ្នំពេញ​និង​ខេត្តកណ្ដាល ចាប់ពី​ថ្ងៃទី​៩​ដល់​១២​ឧសភា ដើម្បី​ជួសជុល ផ្លាស់ប្ដូរ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ សម្រាប់​ការពង្រីក​ផ្លូវ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា ថ្ងៃទី​៨​ឧសភា ឆ្នាំ​២០១៩​។

 
​តំបន់​ដែល​ត្រូវ​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​នេះ រួមមាន​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​, សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​, សង្កាត់​ក្រាំងធ្នង់​និង​គោ​ឃ្លាង ខណ្ឌ​សែន​សុខ​, តំបន់​មួយចំនួន​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ខណ្ឌ​កំបូល និង​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ តំបន់​ទាំងនេះ នឹងត្រូវ​ផ្អាក​ការផ្គត់ផ្គង់​ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៥​ល្ងាច នៅ​ថ្ងៃទី​៩ ឧសភា​។​
 
​ចំណែក​ថ្ងៃទី​១០ ឧសភា អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី ក្នុង​តំបន់​សង្កាត់​ទន្លេបាសាក់ សង្កាត់​ព្រៃ​ស និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រីឯ​តំបន់​សង្កាត់​ទួល​សង្កែ​ទី​២, ខណ្ឌ​សែន​សុខ​, ខណ្ឌ​ពោធិ៍​សែន​ជ័យ និង សង្កាត់​ព្រៃ​ស នឹងត្រូវ​ផ្អាក​អគ្គិសនី នៅ​ថ្ងៃទី​១១​។ ដោយឡែក​តំបន់​សង្កាត់​ទឹកថ្លា​, ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល នឹង​ផ្អាក​អគ្គិសនី​នៅ​ថ្ងៃទី​១២ ឧសភា​។ តំបន់​ទាំងនេះ នឹងត្រូវ​ផ្អាក​ចរន្តអគ្គិសនី ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​។ នេះ​បើតាម​អគ្គិសនី​កម្ពុជា​៕

Tag:
 អគ្គិសនី​កម្ពុជា​
  ផ្អាក​ការផ្គត់ផ្គង់​
© រក្សាសិទ្ធិដោយ thmeythmey.com