ជាតិ
តំបន់មួយចំនួន នៅភ្នំពេញនិងខេត្តកណ្ដាល នឹងត្រូវផ្អាកចរន្តអគ្គិសនី រយៈពេល៤ថ្ងៃ រូបភាពពីអគ្គិសនីកម្ពុជា
× អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅខណ្ឌមួយចំនួននៅភ្នំពេញនិងខេត្តកណ្ដាល ចាប់ពីថ្ងៃទី៩ដល់១២ឧសភា ដើម្បីជួសជុល ផ្លាស់ប្ដូរ និងរុះរើគន្លងខ្សែបណ្ដាញ សម្រាប់ការពង្រីកផ្លូវ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ថ្ងៃទី៨ឧសភា ឆ្នាំ២០១៩។
តំបន់ដែលត្រូវផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនេះ រួមមានសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ, សង្កាត់វាលវង់ ខណ្ឌ៧មករា, សង្កាត់ក្រាំងធ្នង់និងគោឃ្លាង ខណ្ឌសែនសុខ, តំបន់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ, ខណ្ឌកំបូល និងស្រុកអង្គស្នួល ខេត្តកណ្ដាល។ តំបន់ទាំងនេះ នឹងត្រូវផ្អាកការផ្គត់ផ្គង់ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច នៅថ្ងៃទី៩ ឧសភា។
ចំណែកថ្ងៃទី១០ ឧសភា អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ក្នុងតំបន់សង្កាត់ទន្លេបាសាក់ សង្កាត់ព្រៃស និងខណ្ឌពោធិ៍សែនជ័យ។ រីឯតំបន់សង្កាត់ទួលសង្កែទី២, ខណ្ឌសែនសុខ, ខណ្ឌពោធិ៍សែនជ័យ និង សង្កាត់ព្រៃស នឹងត្រូវផ្អាកអគ្គិសនី នៅថ្ងៃទី១១។ ដោយឡែកតំបន់សង្កាត់ទឹកថ្លា, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល នឹងផ្អាកអគ្គិសនីនៅថ្ងៃទី១២ ឧសភា។ តំបន់ទាំងនេះ នឹងត្រូវផ្អាកចរន្តអគ្គិសនី ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច។ នេះបើតាមអគ្គិសនីកម្ពុជា៕
Tag:
អគ្គិសនីកម្ពុជា
ផ្អាកការផ្គត់ផ្គង់
© រក្សាសិទ្ធិដោយ thmeythmey.com