អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ បន្តសកម្មភាព​មនុស្ស​ធម៌ ដោយ​បរិច្ចាគ​ថវិកា​ចំនួន​៨០​លាន​រៀល ជូន​កាកបាទក្រហមកម្ពុជា​
09, May 2019 , 11:17 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រា​សាក់ ជា​គ្រឹះស្ថាន​ឈរ​លេខ​រៀង​ទី​១ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​គ្រឹះស្ថាន​ធំ​មួយ​ក្នុងចំណោម ធនាគារ​ធំ​ទាំង ៥ នៅ​កម្ពុជា បាន​បរិច្ចាគ​ថវិកា​ចំនួន ៨០ លាន​រៀល ជូន​កាកបាទក្រហមកម្ពុជា ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី ១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​។ ការបរិច្ចាគ​នេះ គឺ​ដើម្បី​ចូលរួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ និង​អនុលោម​តាម​តម្លៃ​ស្នូល របស់​ប្រា​សាក់ ក្នុងការ​គាំទ្រ​សុខុមាលភាព​សង្គម​។​
 
​ទិវា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា និង​អបអរ​ខួប ១០០​ឆ្នាំ នៃ​ការបង្កើត​សហព័ន្ធ​អន្តរជាតិ នៃ​សមាគម​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (១៩១៩-២០១៩) បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​វត្តមាន​សមាជិក​កាកបាទក្រហមកម្ពុជា សមាជិក​រដ្ឋសភា មន្ត្រី​រដ្ឋាភិបាល ម្ចាស់ជំនួយ​ជាតិ និង​អន្តរជាតិ អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា និង​អ្នកតំណាង​គណៈកម្មការ​អន្តរជាតិ​កាកបាទក្រហម​ជាច្រើនរូប​។​


 
​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​មានប្រសាសន៍ថា ប្រា​សាក់​បាន​ផ្សារភ្ជាប់​ខ្លួន​យ៉ាងសកម្ម ទៅនឹង​កិច្ចការ​សង្គម​ជាច្រើន ដើម្បី​បង្កើតជា​គុណ​តម្លៃ និង​ផ្ដល់​ជា​ផលប្រយោជន៍​ជូន​សង្គម និង​ស្ថាប័ន​ទាំងមូល​។ លោក សាយ សូ​នី  បន្ថែមថា​៖« ស្របទៅនឹង​ទស្សនវិស័យ និង​ភាព​ទំនួល​ខុសត្រូវ​របស់​ស្ថាប័ន​ទៅនឹង​សង្គម ប្រា​សាក់ ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​ជាច្រើន​ដូចជា សាងសង់​អគារ​បណ្ណាល័យ ឧបត្ថម្ភ​ការវះកាត់​មាត់​ឆែប ចូលរួម​ឧបត្ថម្ភ​ដល់​សិស្ស​ពូកែ ទិវា​អំ​ណាន​ជាតិ ការអប់រំ «​ខ្ញុំ​ស្រលាញ់​ប្រាក់រៀល​» យល់ដឹង​ពី​ហិរញ្ញវត្ថុ ចូលរួម​បរិច្ចាគ​ឈាម គាំទ្រ​កម្មវិធី​ពង្រឹងសមត្ថភាព​របស់​យុវជន និង​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​ដល់​សហគមន៍​ជាដើម​»​។​
 
​លោក​សាយ សូ​នី បាន​បន្ថែមទៀតថា​៖«​ប្រា​សាក់ ពិត​ជាមាន​សេចក្ដី​រីករាយ​ណាស់ ដែល​បាន​ចូលរួម​គាំទ្រ​ដល់​សកម្មភាព​សង្គម និង​ការជួយ​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ និង​វិបត្តិ​ភ័យ​ផ្សេងៗ ដោយ​ការបរិច្ចាគ​ទឹកប្រាក់ តាមរយៈ​កាកបាទក្រហមកម្ពុជា​។ ប្រា​សាក់​សង្ឃឹមថា ការបរិច្ចាគ​ថវិកា​នាពេលនេះ នឹងចូលរួម​ចំណែក​ក្នុង​ការជួយ​ឱ្យ​កាកបាទក្រហមកម្ពុជា កាន់តែ​មានលទ្ធភាព​ទូលំទូលាយ ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បន្ថែមទៀត​»​។​


 
​សូមបញ្ជាក់ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​ឯកជន និង​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ ពី​សាធារណជន​ពី​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​កំពុងផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន រួមមាន សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​ធនាគារ​ចល័ត សេវា​អេ​ធី​អឹម សេវា​បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស និង​ម៉ាស៊ីន​ឆូត​កាត​នៅ​ទូទាំងប្រទេស​។ បច្ចុប្បន្ន ការបង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ផ្ទេរប្រាក់​ទៅ​ដៃគូ​ជំនួញ ឬ​ទៅ​មនុស្ស​ជាទី​ស្រឡាញ់ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ ឬ​ផ្ទេរប្រាក់​ទៅកាន់​អ្នក​គ្មាន​គណនី តាមរយៈ​សេវា​ធនាគារ​ចល័ត (Mobile Banking & Internet Banking) និង​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់ មិន​គិត​កម្រៃ​សេវា​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​យើងខ្ញុំ​តាម 023 999 911 ឬ 086 999 911 ឬ 096 9 999 911 ឬ វេ​ប​សាយ​ត៍ www.prasac.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com