អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ស្វែងយល់ ៥ ចំណុច​សម្រាប់​អ្នកទិញ​ផ្ទះ​ធ្វើ​អាជីវកម្ម​
02, Feb 2020 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​ទិញ​ផ្ទះ​សម្រាប់​រស់នៅ ជាការ​វិនិយោគ​ដល់​ល្អ​មួយ​សម្រាប់​គ្រួសារ​។ ទិញ​ផ្ទះ​រស់នៅ​ផង និង​រក​ចំណូល​ផង គឺជា​បរិបទ​ដ៏​ពេញនិយម សម្រាប់​ជនជាតិខ្មែរ នៅពេល​បច្ចុប្បន្ន​។ មាន​លក្ខណៈ​មួយចំនួន ដែល​អ្នក​ត្រូវតែ​ពិចារណា​ឲ្យ​បានច្បាស់លាស់ នៅពេល​ទិញ​ផ្ទះ​។ ដោយឡែក​ប្រសិនបើ​អ្នក​ចង់​ទិញ​ផ្ទះ សម្រាប់ធ្វើ​អាជីវកម្ម ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ប្រចាំខែ អ្នក​ត្រូវតែកំណត់​ពី​គោលដៅ​របស់​អ្នក និង​ស្វែងយល់​ពី​លក្ខណៈពិសេស របស់​អចលនទ្រព្យ​នោះ​ជាមុនសិន​។​
 
​ខាងក្រោម​នេះ គឺជា​ចំណុច​គន្លឹះ​មួយចំនួន ដែល​អ្នក​អាច​ពិចារណា​នៅ ពេល​ទិញ​ផ្ទះ​អាជីវកម្ម​។​
 
​ទី​១ ទីតាំង​

​សម្រាប់​ផ្ទះ​ដែល​ធ្វើ​អាជីវកម្ម អ្នក​គួ​ជ្រើសរើស​ទីតាំង​ដែល​ងាយស្រួល​រក និង​ងាយ​មើល ឃើញ​។ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​មើលថា តើ​ទីតាំង​នោះ​ស្ថិត​នៅក្បែរ​ស្ថាប័ន​អ្វីខ្លះ ដូចជា សាលារៀន សាកលវិទ្យាល័យ វត្ត​អារាម មន្ទីរពេទ្យ ផ្សារ ហាង​ទំនិញ និង​កន្លែង​សំខាន់ៗ​ទៀត ព្រោះ​វា​អាចធ្វើ​ឲ្យ​អតិថិជន​អ្នក មកពី​ស្ថាប័ន​ផ្សេងៗ​ចូលមក​កន្លែង​របស់​អ្នក​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ត្រូវ​មើល​លើ​ទីតាំង​នោះ​ថា មមាញឹក​ដែរឬទេ​។ បើ​វា​មមាញឹក អាចមាន​គុណសម្បត្តិ និង​គុណវិបត្តិ សម្រាប់​អាជីវកម្ម​លោកអ្នក​។ អ្នក​ត្រូវ​រើសយក​ទីតាំង​ចំ​ផ្លូវកែង ឬ​ជាប់​ផ្លូវធំ​។ ប៉ុន្តែ​សូម​ចងចាំ​ដែរ​ថា  បើសិន​បើ​មាន​ចរាចរណ៍ មមាញឹក​ខ្លាំងពេក​នៅមុខ​កន្លែងរ​បស់​អ្នកនោះ វា​អាច​ប៉ះពាល់​ដល់​អាជីវកម្ម​អ្នក ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ប្រភេទ​មុខ​ជំនួញ​របស់​អ្នក​ផងដែរ​។​
 
​ទី​១ គោលបំណង​នៃ​អាជីវកម្ម​
 
​មុននឹង​សម្រេចចិត្ត​ទិញ​ផ្ទះ អ្នកទិញ​ផ្ទះ​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​ប្រភេទ​នៃ​អាជីវកម្ម​បែបណា ដែល​អ្នក​ចង់​ធ្វើ​? ជាការ​លក់ទំនិញ ឬ​សេវាកម្ម​? តើ​ផ្ទះ​នោះ ជា​កន្លែង​ដែល​ជួប​ជាមួយ​អតិ​ថ​ជន ឬ​សម្រាប់តែ​បុគ្គលិក​ធ្វើការ​? តើ​អ្នកត្រូវការ​ទំហំ​ប៉ុនណា និង​មាន​មនុស្ស​ប៉ុន្មាន​នាក់ ធ្វើការ​នៅ​ទីនោះ​? ម្យ៉ាងវិញទៀត អ្នក​ត្រូវ​ស្ពា​ល់​អតិថិជន​គោលដៅ​របស់​អ្នក​។ បន្ទាប់ពី​បាន​ស្វែងយល់​ចំណុច​នេះ អ្នក​អាច​ពិចារណា​ថា តើ​ប្រភេទ​ផ្ទះ​ណា ដែល​សាក​សម សម្រាប់​ការធ្វើ​អាជីវកម្ម​របស់​អ្នក​។​
 
​ទី​៣ ប្រភេទ​ផ្ទះ​អាជីវកម្ម​
 
​អ្នក​ត្រូវ​មើលថា តើ​អាជីវកម្ម​របស់​អ្នក ត្រូវការ​រូបរាង ទំហំ ឬ​ទីធ្លា​យ៉ាងដូចម្ដេច​? សម្រាប់​អាជីវកម្ម​អ្នក​? បើ​អាជីវកម្ម​របស់​អ្នកមាន​យីហោ​ល្បី អ្នក​អាច​ជ្រើស​យក​ផ្ទះ​នោះ​ត្រូវ ងាយស្រួល​ក្នុងការ​តុបតែង​ឲ្យ​មាន​ភាព​ទាក់ទាញ​។ តែបើ​អាជីវកម្ម​សាមញ្ញ អ្នក​ជ្រើសរើស​ផ្ទះ​ធម្មតា​ក៏បាន​ដែរ​។ សម្រាប់​ទំហំ​វិញ អ្នក​ត្រូវ​មើលថា តើ​មាន​ទីធ្លា​សម្រាប់​ប្រើប្រាស់​ឬទេ ជាពិសេស​គឺ​កន្លែង​ចត​រថយន្ដ​។​
 
​ទី​៤ តម្លៃ​
 
​អ្នក​ត្រូវ​កំណត់​ពី​ផែនការ​ថវិកា​របស់​អ្នក ដើម្បី​ទិញ​ផ្ទះ​នៅត្រឹម​តម្លៃ​ណាមួយ តាម​លទ្ធភាព និង​ឲ្យ​ត្រូវ​នឹង​សក្ដានុពល​អាជីវកម្ម​របស់​អ្នក​។ ត្រង់ចំណុច​នេះ អ្នក​គួ​តែ​សិក្សា​តម្លៃ​ផ្ទះ នៅក្នុង​ទីផ្សារ ឲ្យ​បានច្បាស់លាស់​ផងដែរ​។​
 
​ទី​៥ ហិរញ្ញវត្ថុ​
 
​ដំបូង អ្នក​ត្រូវ​ដឹងថា តើ​អ្នកមាន​សាច់ប្រាក់​ប៉ុន្មាន​ក្នុង​ដៃ ហើយ​ត្រូវ​ពិចារណា​ថា តើ​ត្រូវ​ជ្រើស​រើសយក ហិរញ្ញប្បទាន​ដូចម្ដេច​? អ្នក​គួ​តែ​បង់​ផ្តាច់ ឬ​បង់​រំលស់​? តើ​អ្នកមាន​ប្រាក់​គ្រប់គ្រាន់ សម្រាប់​ទិញ​ផ្ទះ​នោះទេ​? បើ​មាន​គ្រប់​តើ​អ្នក​គួប​ង់​ផ្ដាច់ ដើម្បី​កុំ​ឲ្យ​ខាត​ការប្រាក់ ឬ​ទុក​សាច់ប្រាក់​ខ្លះ សម្រាប់ធ្វើ​អាជីវកម្ម​? បើសិន​អ្នក​ជ្រើស​រើសយក​ការបង់​រំលស់ អ្នក​ត្រូវ​ពិចារណា​ថា តើ​ចំណូល​អ្នក​អាច​បង់​រំលស់​បាន ហើយ​សល់​ចំណូល​សម្រាប់​អាជីវកម្ម​ដែរឬទេ​? ម្យ៉ាងទៀត អ្នក​ក៏​គួរ​ពិចារណា​ក្នុង​ស្ថាប័នហិរញ្ញវត្ថុ ដែល​អ្នក​ជ្រើសរើស​ផងដែរ ថា​ប្រសិន​ផ្ទះ​អាជីវកម្ម​នោះ ជា​ផ្ទះ​ក្នុង​បុរី តើ​អ្នក​គួ​បង់​តាម​ម្ចាស់​បុរី ឬ​បង់​ជាមួយ​ធនាគារ​៕
 
ប្រភព​៖ https://www.realestate.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com