ពីនេះ ពីនោះ
រវាង​ពាក្យ​«​ក​ក្រិច​» និង​«​គគ្រិច​» មួយណា​ត្រូវ​?
10, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​កាលបើ​ពលរដ្ឋ​មិនបាន​ផ្ទៀងផ្ទាត់​ជាមួយនឹង​វចនា​នុ​ក្រុម​ខ្មែរ​ជាមុន​នោះ ប្រាកដ​ណាស់​នឹង​យល់ថា ពាក្យ «​ក​ក្រិច​»​ជា​ពាក្យ​ត្រឹមត្រូវ​។ តាម​ការពិត​ពាក្យ​ដែល​ត្រឹមត្រូវ​ទៅវិញ​នោះ​គឺ​សរសេរ​ជា «​គគ្រិច​» ដែល​មានន័យថា មាន​អាការ​គ្រិចៗ ដោយ​ដង្កូវ​ចុះ​។ ពាក្យ «​គគ្រិច​» ក៏​អាច​ជំនួស​ពាក្យ​«​កខ្វក់​» បាន​ផងដែរ​។


 
​សូម្បីតែ​ពាក្យ​ដទៃទៀត​ក៏​នៅតែមាន​អ្នក​ប្រើ​មិនទាន់​ត្រឹមត្រូវ​ឡើយ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា កំលោះ​(​ពាក្យ​ត្រូវ​) ជំនួស​ឲ្យ ក​ម្លោះ​,​កំ​ឡោះ​(​ពាក្យ​ខុស​), ទុរេន​(​ពាក្យ​ត្រូវ​) ជំនួស​ឲ្យ ធុ​រេ​ន​,​តា​រ៉េ​ន​,​ទូ​រ៉េ​ន​(​ពាក្យ​ខុស​), សម្មត​,​សន្មត ឬ​សន្មតិ​(​ពាក្យ​ត្រូវ​) ជំនួស​ឲ្យ​ពាក្យ​សន្ម​ត់​(​ពាក្យ​ខុស​)​ជាដើម​៕  
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com