អត្ថបទពាណិជ្ជកម្ម
​រង្វាន់​៤​លាន​រៀល និង​៤០​លាន​រៀល របស់​ស្រា​បៀ​កម្ពុជា នៅសល់​ជិត​ជិត​១,០០០​រង្វាន់​ទៀត​ឯណោះ​
09, May 2019 , 3:21 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​អតិថិជន​របស់​ស្រា​បៀ​កម្ពុជា បានលើកឡើង​ពី​ចម្ងល់​របស់ខ្លួន ជុំវិញ​រង្វាន់​ធំ របស់​ផលិតផល​មួយ​នេះ ថា​តើ​នៅសល់​ចំនួន​ប៉ុន្មាន​ទៀត នៅលើ​ទីផ្សារ​នេះ​? ចម្ងល់​នេះ កើតឡើង​នៅពេលដែល​ពួកគាត់​តែង​តែង​ឃើញ​មាន​អតិថិជន​ស្ទើរតែ​ពី​គ្រប់​បណ្តា​ខេត្ត​-​ក្រុង បាន​ត្រូវ​រង្វាន់​ធំ ជាពិសេស​រង្វាន់ ៤​លាន​រៀល និង ៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា ជា​ហូរហែ​នោះ​។
 
​លោកស្រី គង់ កុសល នាយក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​គូសបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៦ ឧសភា មាន​អតិថិជន​ដែល​ឈ្នះ​ទឹកប្រាក់​៤​លាន​រៀល និង​បាន​បើកប្រាក់​រង្វាន់​រួច​សរុប​ចំនួន ១,០៨៨​នាក់​។ បើ​ផ្អែក​តាម​តួលេខ​នេះ មានន័យថា រង្វាន់​ទឹកប្រាក់ ៤​លាន​រៀល​នេះ នៅមាន​ចំនួន ៩១២ កំប៉ុង​ទៀត ព្រោះ​ក្រុមហ៊ុន បានដាក់​រហូតដល់​ទៅ ២,០០០ រង្វាន់​ឯណោះ សម្រាប់​កម្មវិធី​ផ្តល់​រង្វាន់​តាមរយៈ​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា​។ 


 
​ដោយឡែក រង្វាន់ ៤០​លាន​រៀល​វិញ​អ្នកស្រី កុសល បាន​ឲ្យ​ដឹងថា នៅសល់​ចំនួន ៦៥ រង្វាន់​ទៀត ក្នុង​កំប៉ុង​ស្រា​បៀ​កម្ពុជា ដែល​បាន​បញ្ចេញ​លក់​នៅលើ​ទីផ្សារ​កម្ពុជា​។ «​មកដល់ពេលនេះ​គឺ​អតិថិជន​ដែល​ឈ្នះ​ហើយ​បានមក​បើកប្រាក់​រង្វាន់​រួចរាល់​ចំនួន ៣៥​នាក់​ហើយ​។ ដូច្នេះ​រង្វាន់​៤០​លាន​រៀល​នេះ នៅសល់ ចំនួន ៦៥ រង្វាន់​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី គង់ កុសល ដែល​គាត់​បន្ត​ថ្លែងអំណរគុណ ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​បាន​គាំទ្រ​ដល់​ផលិតផល​ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស ។ 


 
​ផលិតផល​ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស ត្រូវបាន​ផលិត​ឡើយ​ដោយ វិស្វករ​ជំនាញ​បណ្តុះបណ្តាល​ពី​ប្រទេស​អាល្លឺម៉ង់ រោងចក្រ​ធំ​ទូលាយ បរិស្ថាន​ស្អាត​អនុលោម​តាម​បរិស្ថាន​ស្តង់​អន្តរជាតិ ISO 14001 និង​បំពាក់​ដោយ​ម៉ា​ស៊ិន​បរិក្ខារ​ទំនើប​ស្វ័យប្រវត្តិ ដើម្បី​ធានាបាន​នូវ​គុណភាព សុ​វត្តិភាព និង​រសជាតិ​ឆ្ងាញ់​បំផុត ដែល​ផ្សំ​ឡើង​ដោយ​គ្រឿងផ្សំ នាំចូល​ពី​សហរដ្ឋអាមេរិក ក្រុមហ៊ុន អេ ឌី អឹម និង​អាល្លឺម៉ង់​។​


 
​ជាមួយគ្នានេះដែរ អ្នកស្រី ក៏​រម្លឹក​ដល់​អតិថិជន​ដែល​និយម​ពិសា​ស្រា​បៀ​កម្ពុជា ឲ្យ​ពិនិត្យមើល​ក្រវិល​ក្រ​កំប៉ុង​ស្រា​បៀ​របស់ខ្លួន​ផងដែរ  ក្រែង​មានសំណាង ត្រូវ​រង្វាន់​ធំ​ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា និង​ជៀសវាង​ការបាត់បង់​លាភសក្ការៈ​នេះ​។ បើ​បានឃើញ​រង្វាន់​ធំ កុំ​ភ្លេច​ទំនាក់ទំនង​មកកាន់​លេខ ០៦១/០៦៧/០៦៩ ៩០២ ៩០២ ដើម្បី​ណាត់ជួប​បើក​រង្វាន់​៕  














 
​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​!

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com