ជាតិ
ក្រសួងវប្បធម៌ហៅផលិតកម្មសាន់ដេ ហង្សមាស និងថោន «ទៅអប់រំ» នៅថ្ងៃនេះ
× ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងហៅផលិតកម្មធំទាំងបីមាន ផលិតកម្មសាន់ដេ ហង្សមាស និងផលិតកម្មថោន ទៅជួប ដើម្បីអប់រំណែនាំករណីប្រើប្រាស់បទចម្រៀងដោយគ្មានការអនុញ្ញាតសុំសិទ្ធិពីម្ចាស់ដើម នៅព្រឹកថ្ងៃទី១០ ឧសភា។ នេះបើតាមការបញ្ជាក់ពីលោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល។
លោក ស៊ឹម សត្តា បានប្រាប់សារព័ត៌មានថា មូលហេតុដែលក្រសួងហៅផលិតកម្មទាំងបីទៅអប់រំ ដោយសារផលិតកម្មទាំងនេះ បានយកបទចម្រៀងមួយចំនួនទៅធ្វើអាជីវកម្ម ដោយរំលោភលើកម្មសិទ្ធិបញ្ញា និងយកទៅកាឡៃទំនុកច្រៀងដែលប៉ះពាល់ដល់ផ្លូវច្បាប់។ លោក ស៊ឹម សត្តា មិនទាន់អាចបង្ហើបថាក្រសួងនឹងដាក់កម្រិតអ្វីខ្លះទៅផលិតកម្មធំទាំងបីនេះនៅឡើយទេ ដោយរង់ចាំផ្ដល់ព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំវិញ។
សូមស្ដាប់សំឡេងរបស់លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ខាងក្រោមនេះ៖
សូមបញ្ជាក់ថាកាលពីថ្ងៃទី៨មេសា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈធ្លាប់បានហៅផលិតកម្មសាន់ដេ មកអប់រំណែនាំ និងចុះហត្ថលេខា បញ្ឈប់រាល់ករណីកាឡៃបទចម្រៀងដោយគ្មានការអនុញ្ញាត តែសាន់ដេបានលើកពេលរហូតមកដល់ថ្ងៃនេះ៕
Tag:
ក្រសួងវប្បធម៌
ផលិតកម្ម
ចម្រៀង
វប្បធម៌
សិល្បៈ
តន្ត្រី
សាន់ដេ ហង់មាស
ថោន
© រក្សាសិទ្ធិដោយ thmeythmey.com