អត្ថបទពាណិជ្ជកម្ម
លោក​ឌី​ម សួន​ណាត និង​លោកស្រី​ម៉ក់ សុភ​ក្ត្រ័ អគ្គនាយក​ក្រុមហ៊ុន ENARITA បរិច្ចាគ​ថវិកា​សប្បុរ​សធម៌ ១​ម៉ឺន​ដុល្លារ ដល់​កាកបាទក្រហមកម្ពុជា
10, May 2019 , 9:25 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែឧសភា ឆ្នាំ​២០១៩​នេះ សម្ដេច​ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា និង​សម្តេច​ប៉ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៥៦ ទិវា​ពិភពលោក កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។ ពិធី​នេះ មានការ​ចូលរួម​ពី​ឥស្សរជន ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ សប្បុរសជន និង​សិស្ស និស្សិត​សរុប​ប្រមាណ​ជាង​៤​ពាន់​នាក់​។
 
​នៅក្នុង​ឱកាស​នោះដែរ យើង​ក៏​សង្កេតឃើញ មាន​វត្តមាន​លោក ឌី​ម សួន​ណាត និង​លោកស្រី ម៉ក់ សុភ​ក្ត្រ័ ដែលជា​អគ្គនាយក​ក្រុមហ៊ុន ENARITA Development Co., Ltd. បាន​ចូលរួម​អបអរសាទរ និង​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ចំនួន​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ថែម​ទៀតផង​។ 


 
​បើតាម​លោក និង​លោកស្រី អគ្គនាយក  ការបរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​នេះ គឺជា​ការចូល​ចំណែក​ជាមួយ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ដើម្បី​ជួយ​រំលែក​ទុក្ខលំបាក​ផ្សេង​របស់​ជនទីទាល់ក្រ​លំបាក​ដែល​ត្រូវការ​ជំនួយ​ពី​កាកបាទក្រហម​ជា​ចាំបាច់​។ អគ្គនាយក​ក្រុមហ៊ុន ENARITA បានបញ្ជាក់​បន្ថែមថា កាលពីពេល​ថ្មី​កន្លង​នេះ លោក និង​លោកស្រី ក៏បាន​ចូលរួមចំណែក​បរិច្ចាគ​ដល់​សាខា​កាកបាទក្រហម ខេត្តកំពង់ធំ ចំនួន ២,៥០០​ដុល្លារ​ផងដែរ ។ 


 
​ក្នុងនាម​ក្រុមហ៊ុន ENARITA​ផ្ទាល់ ក៏បាន​បង្កើត​ឲ្យ​មាន​ជា​សមាគមន៍​សប្បុរសធម៌​ដា​នី​យ៉ែ​ល ដែល​លោក​ផ្ទាល់​ជា​ប្រធាន តែងតែ​នាំយក​អំណោយ​សប្បុរសធម៌​ផ្ទាល់ខ្លួន និង​ទទួលបាន​ពី​ការបរិច្ចាគ​របស់​អតិថិជន​ក្រុមហ៊ុន​ENARITA ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​មួយចំនួន នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ផងដែរ​។​


 
​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា​ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ​«​ខ្ញុំ​ស្រលាញ់​កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross»​។ ទន្ទឹមនឹង​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ហើយ​នោះ ក៏មាន​ការអបអរ​ខួប​១០០​ឆ្នាំ នៃ​ការបង្កើត​សហព័ន្ធ​អន្តរជាតិ នៃ​សមាគម​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (‪១៩១៩-២០១៩‬) ផងដែរ​។ ទិវា​នេះ ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​សម្រេចបាន និង​កៀងគរ​រក​មូលនិធិ ដើម្បី​បន្ដ​ប្រតិ​ប​ត្ដិ​ការ​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត នៅ​ទូទាំងប្រទេស​កម្ពុជា​៕‬
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com